ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី នាំគ្នាទិញខោអាវរងាក្រាស់ៗ ដើម្បីទប់ទល់នឹងអាកាសធាតុចុះត្រជាក់
ព័ត៌មានជាតិ
266

ខេត្តរតនគិរី៖ ខណៈអាកាសធាតុចាប់ផ្តើមចុះត្រជាក់ គេសង្កេតឃើញផ្សារក្រុងបានលុង ក៏ដូចជាផ្សារតាមបណ្តាស្រុកនានាមួយចំនួន ក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋជាច្រើន នាំគ្នាទិញខោអាវរងាជជុះ ពាក់បង្ការទប់ស្កាត់នឹងភាពត្រជាក់នេះ។ ប្រជាពលរដ្ឋប្រុសស្រីជាច្រើន រស់នៅក្នុងក្រុងបានលុង បានលើកឡើងប្រហាក់ប្រហែលគ្នាថា: ខណៈដែលអាកាសធាតុចាប់ផ្តើមប្រែប្រួលចុះត្រជាក់ លាយឡំជាមួយខ្យល់ហួតហែងយ៉ាងខ្លាំងផងនោះ ចាំបាច់តម្រូវឲ្យពួកគាត់ ប្រញាប់ប្រញាលស្វែងរកទិញ សម្រាប់ពាក់ ទប់ស្កាត់ដែលពួកគាត់ត្រូវការទិញ មានដូចជា: មួកអំបោះ, ស្រោមដៃ, ស្រោមជើង និងខោអាវរងាក្រាស់ៗ ដើម្បីទប់ទល់នឹងអាកាសធាតុធ្លាក់ត្រជាក់នេះ ពិសេសត្រៀមបង្ការ សម្រាប់ឪពុកម្តាយ ជីដូនជីតា ដែលមានអាយុច្រើន ដែលពួកគាត់ចាញ់ នឹងភាពត្រជាក់ព្រមទាំង កូននិងចៅតូចៗជាដើម។

ប្រជាពលរដ្ឋក្នុងក្រុងបានលុងបានដែលកំពុងទិញអាវរងា ឲ្យដឹងថា អាកាសធាតុចាប់ផ្តើមប្រែប្រួល ត្រជាក់តាមរដូវកាល ជាបន្តបន្ទាប់មួយរយៈពេលចុងក្រោយមកនេះ មានភាពបានត្រជាក់គួរសម ពិសេសពេលព្រឹកព្រលឹម និងពេលយប់ ។ដើម្បីទប់ទល់នឹងភាពត្រជាត់ខាងលើ គាត់បានមកកាន់ផ្សារបានលុង ដើម្បីរកទិញខោឬអាវរងា ព្រោះឆ្នាំនេះអាកាសធាតុត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ និងអូសបន្លាយ

ពេលយូរទៀត។ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺស្របទៅនឹងការប្រកាសជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ដល់១៤ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី១៩-២២ ºC សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ºC។

បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តសីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °Cសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C។សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា នៅក្នុងរង្វង់ ១៧°C ។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC។

ដោយឡែកក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំជូនសាធារណជនទូទៅ ឲ្យមានការប្រុងប្រយ័ត្នការពារសុខភាពនៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ។បច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួលហើយខ្យល់ត្រជាក់នៃរដូវរងាក៏បាន មកដល់ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និង ចៀសផុតពីជំងឺ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះ ត្រជាក់ នេះផងដែរ៕ 


Telegram