បា..ញ់...ជាង២០ គ្រា..ប់ រួចរត់ចូលព្រៃក្រាស់ៗបាត់ដោយយកកាំ..ភ្លើ..ងទៅជាមួយ ពេលនេះ សមត្ថកិច្ចកំពុងតាមចា..ប់រុករកតាមព្រៃមិនទាន់ដកកម្លាំងនៅឡើយ!!!
សន្តិសុខសង្គម
437

ខេត្តបាត់ដំបង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈបុរសជាឪពុកក្មេកម្នាក់ បានផឹកស្រវឹងជោកជាំស្រាប់តែទាញកាំភ្លើង យកមកបាញ់ឡើងលើ ជាង ២០គ្រាប់ រួចរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិ អូរ ស្ងួត ឃុំ តា សាញ ស្រុក សំឡូត ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនបង្ក ជាអ្នកបាញ់បោះខាងលើ ដែលជាឪពុកក្មេករូបនោះ ហើយករណីនេះ កើតឡើងដោយសារតែការផឹកស្រវឹង ក៏បានប្រើប្រាស់ អាវុធ ខុសច្បាប់ប្រភេទ AK-47 បាញ់ជាង២០គ្រាប់ ឡើងលើ រួចហើយនោះ ជនបង្កជាខ្មាន់កាំភ្លើង ក៏រត់ចូលព្រៃក្រាសៗបាត់ ដោយសមត្ថកិច្ចបាន រកឃើញ សំបក គ្រាប់ ដែល បាញ់ រួចចំនួន ២១ គ្រាប់ នៅទីតាំងកើតហេតុ។

លោក អធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ប្រាប់TVFB ឲ្យដឹងថា រហូតមកទល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធ កំពុងតែ ដុតដៃ ដុតជើង ស្រាវជ្រាវតាមចាប់ខ្មាន់កាំភ្លើងខាងលើ យ៉ាងប្រុងប្រយត្ន័ ព្រោះខ្មាន់កាំភ្លើងនោះ បានរត់ទៅដោយមានកាំភ្លើងនោះទៅជាមួយ ហើយមកទល់ពេលនេះ នៅមិនទាន់រកឃើញនៅឡើយ កម្លាំងក៏មិនទាន់ដកចេញដែរ ដែលមានរយៈពេល ២យប់មកហើយ ៕


Telegram