រាជធានីភ្នំពេញ ៖ បុរសម្នាក់យកនារីវត្តភ្នំទៅរួមមេត្រីជាមួយ លុះរួចរាល់ចេញមកវិញ អស់ទាំងម៉ូតូ អស់ទាំងទូរស័ព្ទ ផ្អើលទាំងកណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមសម្ដី ពីបុរស ម្នាក់ ដែលជាជនរងគ្រោះ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញមកពីផឹកស៊ី ក៏បានមករកនារីវត្តភ្នំ ដើម្បីរួមមេត្រី ពេលជិះមកដល់ ក៏បានឈប់និយាយ តថ្លៃគ្នា ជាមួយនិងនារីវត្តភ្នំនោះ ហើយក៏បាននាំគ្នាទៅដេកជាមួយគ្នា ពេលរួចរាល់ ខ្លួនក៏បានដឹកនារីវត្តភ្នំ មកវិញ ស្រាប់តែលេចមុខមនុស្សប្រុសម្នាក់ ដែលកាងឲ្យនារីវត្តភ្នំនោះ ក៏ទាញដាវដេញកាប់ជនរងគ្រោះ តែសំណាងល្អមិនត្រូវ និងបានស្រែកឲ្យជនរងគ្រោះឲ្យចុះពីលើកម៉ូតូ ពេលនោះភ័យពេក ជនរងគ្រោះ ក៏រត់ចុះពីលើម៉ូតូ ព្រមអោយម៉ូតូទៅជនសង្ស័យ និងស្រែកឲ្យគេជួយ តែគ្មាននរណាហ៊ានជួយទាល់តែសោះ។
ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន បានជួយជូនជនរងគ្រោះ ទៅកាន់ប៉ុស្ដិ៍នគបាលវត្តភ្នំ ដើម្បីមកដាក់ពាក្យបណ្តឹង ងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា តាមចាប់ជនសង្ស័យរូបនោះ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕ Mrr Ka