ផ្អើលពេញស្ពានជ្រោយចង្វារតែម្តង! តូ..ចចិ..ត្តខ្លួនឯងជាប្រពន្ធ..ចុ..ង ដឹកដៃកូ..នស្រីតូ..ច មក.លោ..តទឹ..កស..ម្លា.ប់ខ្លួ..នទាំង២នាក់ម្តា..យកូ..ន...
សន្តិសុខសង្គម
315

រាជធានីភ្នំពេញ ៖ ផ្អើលពេញស្ពានជ្រោយចង្វារ តែម្តង ដោយប្រជាពលរដ្ឋ មានទាំងប្រុស ទាំងស្រី នាំគ្នាឃាត់ស្ត្រីម្នាក់ ដែលអង្គុយទ្រហ៊ោយំខ្លាំង ដឹកដៃកូនស្រី មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតទាំង២នាក់ ម្ដាយនិងកូនតែម្តង មិនអាណិតកូនភ្នែកខ្មៅ អាយុទើបតែ៣ឆ្នាំ ដែលស្អាតគួរឲ្យស្រឡាញ់ណាស់ ទាំងដែលក្មេងគ្មានកំហុស ហើយក៏មិនដឹងរឿងអ្វីសោះ កោតតែហ៊ាននាំកូនមកធ្វើបែបនេះ .. សំណាងត្រូវបានបងប្អូនប្រជាពលរដ្ឋ និងក្រុមការងា TVFB ជួយឃាត់ទាន់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្ដីរបស់ស្រ្ដី ដែលដឹកដៃកូនស្រី មកចង់លោតទឹកសម្លាប់ខ្លួន បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បាននាំកូនស្រី អាយុទើបតែ៥ទៅ៦ឆ្នាំ មកលើស្ពានជ្រោយចង្វារ ដោយនិយាយកុហកលួងកូនស្រីរបស់ខ្លួនថា មកមើលទឹកទន្លេ និងហែលទឹកជាមួយគ្នា នៅលើស្ពានជ្រោយចង្វារ ពេលមកដល់ ស្រ្ដីខាងលើ ក៏នាំកូនស្រីបម្រុងនឹងលោតទម្លាក់ខ្លួនចូលក្នុងទឹក ទៅហើយ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងក្រុមការងាTVFB បានឃើញស្ទុះទៅជួយចាប់និងឃាត់ទាន់ពេលវេលា ។

ភ្លាមនោះ ក្រុមការងារTVFB ក៏បានសួរនាំទៅកាន់ស្រ្តីរងគ្រោះខាងលើ បានឆ្លើយថា គាត់រាល់ថ្ងៃ ហត់ពេកនិងពិបាករស់ ដោយសារគាត់ជាប្រពន្ធចុងគេ ទើបគេធ្វើបាប ទាំងផ្លូវកាយ និងផ្លូវចិត្ត ទុកគាត់និងកូនស្រីចោល ទើបគាត់នាំកូនស្រីមកលោតទឹកសម្លាប់ខ្លួនទាំង២នាក់ម្តាយកូន ដើម្បីឲ្យកូនចាប់ជាតិថ្មី កុំឲ្យពិបាកដូចជាតិនេះ តែត្រូវបានក្រុមការងារTVFB និងប្រជាពលរដ្ឋដែលជាអ្នកដំណើរ មានទាំងស្រី ទាំងប្រុស ជួយនិយាយលួងលោម និងពន្យល់ណែនាំស្ត្រីខាងលើកុំឲ្យគិតខ្លី ទាំងដែលស្ត្រីរូបនោះ គិតតែពីយំ អោបកូនស្រីជាប់ដៃ ទម្រាំសម្រេចចិត្តឡើងជិះលើកង់បី នាំយកទៅកាន់ប៉ុស្ដិ៍នគបាលស្រះចក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅក្រុមគ្រួសារស្រ្តីរងគ្រោះ ឲ្យមកទទួលយកគាត់ត្រឡប់ទៅផ្ទះវិញ និងនិយាយណែនាំនិងអបរំកុំឲ្យគាត់គិតខ្លីបែបនេះទៀត៕ Mrr Ka


Telegram