រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូម៉ាកPCX មួយគ្រឿងបានបើកបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកយ៉ាង ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរម៉ូតូរបួសជើង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅលើស្ពានព្រះមុន្នីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកមួយគ្រឿង បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតក្នុង ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ក៏បានបើកទ្បើងស្ពានព្រះមុន្នីវង្ស បានពាក់កណ្តាលស្ពានទៅហើយ ស្រាប់តែរលត់ម៉ូតូសណ្តោងរ៉ឺម៉ក ស្របពេលនោះ ក៏ត្រូវម៉ូតូម៉ាកPCX ដែលពាក់ស្លាកលេខ ខេមរភូមិន្ទ1- 2621 បើកបរមកពីខាងក្រោយក៏បុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើកបរម៉ូតូរងរបួសត្រូវជើងផ្នែកខាងឆ្វេង ត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន នៃប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើបានចុះទៅទីតាំងកន្លែងបានធ្វើការធ្វើការវាស់វែងដាក់អែបខាង និងបានឲ្យភាគីទាំងសងខាង ចរចាគ្នាមួយជំហាន បើមិនត្រូវនឹងធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ មេសា