អភ័ព្វណាស់ ទើបតែកើ..តមក ត្រូវគេដាក់ក្នុងកេះ ប្លុងចោលក្រោមជើងដំរីថ្មក្លោងទ្វារវត្តជម្ពូវ័ន រហូតដាច់ដ..ង្ហើ...ម...
សន្តិសុខសង្គម
263

រាជធានីភ្នំពេញ ៖ គួរឲ្យអាសូរណាស់ តើគ្នាវាមានកំហុសអីជាមួយយើងដែរ បើគ្មានទំនួលខុសត្រូវហេតុអីបង្កើតគ្នាមក ទារកម្នាក់ ទើបនឹងកើតសោះ ត្រូវបានមនុស្សចិត្តខ្មៅ មកដាក់ក្នុងកេះឡាំង យកមកប្លុងចោលក្រោមជើងដំរីថ្មក្លោងទ្វារវត្តជម្ពូវ័ន រហូតដាច់ដ..ង្ហើ...ម...បែបនេះ ជីវិតណា ..មិនមែនតុក្កតាជ័រទេ ករណីនេះបានបង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៨និង ២០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានលក់ភេសជ្ជ:ក្បែរនោះ បានក្រលេកមើលឃើញកេះក្រដាសឡាំងមួយ នៅក្រោមជើងដំរី ទុកចោល ដោយចម្លែកចិត្ត ដោយពួកគាត់នឹកស្មានថាជាកេះរបស់អ្នកលក់បន្លែ លុះពេលអ្នកលក់បន្លែរើចេញត្រឡប់ទៅផ្ទះអស់ហើយ កេះនេះនៅដដែល ទើបគាត់ដើរមកបើកមើល ស្រាប់តែឃើញឃើញសពទារកម្នាក់ ទើបនឹងកើត នៅក្នុងកេះនេះ យ៉ាងសង្វេគចិត្តបំផុត ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចម្តង ។

បន្ទាប់ពីកើតហេតុ កម្លាំងការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសពទារកខាងលើ បានឲ្យដឹងថា ស្លាប់ដោយសារតែខ្វះអាហារ (បាក់ទឹកដោះ) និងប្រគល់តាអាចារ្យភ្លុកចាត់ចែងបូជាតាមប្រពៃណី។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ក្នុងហេតុការណ៍នេះ មានស្ត្រីម្នាក់ បានមកអះអាងថា គាត់ស្គាល់ឪពុកម្តាយទារកនេះច្បាស់ណាស់ ដោយគាត់បានប្រាប់ក្រុមការងារ TVFB និងអ្នកសារព័ត៌មានផ្សេងទៀត ក៏ដូចជាសមត្ថកិច្ចថា ឪពុកទារកខាងលើនេះ ឈ្មោះស្នា ម្តាយឈ្មោះ ធូ មានមុខរបរជាអ្នករើសអេតចាយ ស្នាក់នៅខាងក្រោយសាលារៀនជម្ពូវ័ននេះ អភ័ព្វណាស់ បើគ្មានលុយចិញ្ចឹម ហេតុអ្វីមិនយកទៅដាក់មណ្ឌលកុមារកំព្រា បែរជាយកគ្នាមកដាក់ក្នុងកេះឡាំង រហូតស្លាប់បែបនេះ ៕ មេសា


Telegram