បុរសម្នាក់ជិះម៉ូតូPCX លឿន ទៅបុករថយន្ដព្រូសមួយគ្រឿងទៀត របួ..សធ្ង..ន់
សន្តិសុខសង្គម
334

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូPCX លឿន ទៅបុករថយន្ដព្រូស មួយគ្រឿងទៀត បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្ដព្រូស បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តព្រូស ពណ៌ខ្មៅ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AY-9172 តាមបណ្ដោយផ្លូវ ២៥៧ ក្នុពីជើងទៅត្បូង ដល់ផ្លូវបំបែកជាបួន ក៏មានបុរសម្នាក់បើកម៉ូតូPCX មួយគ្រឿង ដែលពាក់ស្លាកលេខ ព្រះសីហនុ 1F-3423 តាមបណ្ដោយផ្លូវកម្ពុជាក្រោម ពីកើតមកលិចយ៉ាងលឿន ក៏បានបុកជាមួយរថយន្ដព្រូស ពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកជិះម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្ទូចរថយន្ដ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ Mrr Tra


Telegram