រថយន្ដតាកូម៉ាមួយគ្រឿង បើកលឿនពេក បុកចូលការដ្ឋានកំពុងសាងសង់ស្ពានអាកាសចោមចៅ ក្រឡាប់ផ្ងារជើងច្រង៉ាង
សន្តិសុខសង្គម
85

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដតាកូម៉ាមួយគ្រឿង មិនប្រយ័ត្នបានបើកទៅបុកចូលការដ្ឋាន កំពុងសាងសង់ស្ពានអាកាសចោមចៅ បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងល្អគ្មានអ្នកណាម្នាក់រងរបួសឡើយ បង្កការភ្ញាកើផ្អើល កាលពីវេលាម៉ោង៤យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័រុស្សី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដតាកូម៉ាមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BH-9663 បានបើកក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី លុះដល់ចំណុច ការដ្ឋានកំពុងសាងសង់ ក៏បានបុកនឹងដែក រួមទាំងឃឿនស្ពាន ដែលកំពុងសាងសង់នោះ បណ្តាលរថយន្ដរងការខូចខាត និងជាប់នៅលើឃឿនក្រឡាប់ផ្ងាជើងឡើងលើ តែម្តង តែគ្មានអ្នកណាម្នាក់ រងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយតាមផ្លូវច្បាប់បន្តទៀត ៕ Mrr Tra


Telegram