ខេត្តសៀមរាប ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ខ្ទេចទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចរួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ៣និង៤៥នាទី រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុ ដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានឈ្មោះ តន់ ធី ភេទ ស្រី អាយុ ៦៧ ឆ្នាំ មានសមាជិកគ្រួសារ ០៧នាក់ ស្រី ០៣នាក់ ជាកសិករ ស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ត្រូវបានឆេះខូចខាត ផ្ទះ០១ខ្នងទំហំ ៦×៧ ម៉ែត្រ ជើងសសរកម្ពស់ ៣,៥ ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្ដារ ដែលផ្ទះនេះធ្វើអស់ទឹកប្រាក់ចំនួន ១៥,០០០ ដុល្លារ ។
ក្នុងនោះក៏បានឆាបឆេះទ្រព្យសម្បត្តិរួមមាន ៖
- ខ្សែមាស ០១ខ្សែ ទម្ងន់ ៥ជី
- ខ្សែដៃមាស ០១ខែ្ស ទម្ងន់ ៥ជី
- ចិញ្ចៀនមាស ០១វង់ ទម្ងន់ ២ជី
- ប្រាក់ខ្មែរចំនួន ៤០.០០០០ រៀល
- ទូឈើចំនួន ០២ (ធំ១,តូច១)
- ស្រូវចំនួន ១៣ ការ៉ុង និងសម្ភារ:ខោអាវមួយចំនួន ។
ភ្លាមៗក៏មាន រថយន្តអគ្គិភ័យអធិការដ្ឋាននគរបាល ស្រុកពួក ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត និងប្រជាពលរដ្ឋនៅជិតខាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រើប្រាស់ដងទឹកធុង,បាញ់ទុយោម៉ូទ័រ រហូតរលត់ទៅវិញ ចំណែកបណ្តាល មក ពី ទុស្សេខ្សែភ្លើង ៕