រាជធានីភ្នំពេញ ៖ បើកភ្នែកឡើង ព្រលឹមអុល អគ្គិភ័យឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ខ្ទេចអស់៨០ខ្នង យ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចសំណង់មិនរៀបរយ ផ្លូវរទះភើ្លង ភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សាន ដេន ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរនៅផ្ទះ បានឆាបឆេះផ្ទះជាប្រភេទសំណង់មិនរៀបរយ សរុបចំនួន ៨០ខ្នង ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ :ចំនួន ២៥ គ្រឿង ប្រើប្រាស់ទឹកអស់ ៧៥ រថយន្ត ស្មើរនឹង ៣០០ ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ដូចជា៖
- រថយន្តក្រសួងមហាផៃ្ទចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ រថយន្ត សើ្មរនឹង ៣៦ម៉ែត្រគូប ។
- រថយន្តអង្គភាព ង៧០ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ រថយន្ត សើ្មរនឹង ២០ម៉ែត្រគូប ។
- រថយន្តOCICទីក្រុងជ្រោយចង្វារចំនួន ០៨ គ្រឿង ប្រើប្រាស់ទឹកអស់ ២៤ រថយន្ត សើ្មនឹង ៩៦ម៉ែត្រគូប ។
- រថយន្តទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៩ រថយន្ត សើ្មនឹង ៣៦ម៉ែត្រគូប ។
- រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ រថយន្ត សើ្មនឹង ២៤ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
រហូតរលត់ទៅវិញនៅវេលា ម៉ោង ០៨ ព្រឹក ថ្ងៃខែឆ្នាំដដែល ។ ចំណែកមូលហេតុ បណ្តាល មក ពី ឆ្លងចរន្តអគិ្គសនី តែសំណាងគ្មាននរណាម្នាក់ រងរបួសនោះទេ៕