រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ដGS300មួយគ្រឿង បានទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលអោយមានអ្នករងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង៩ យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវOCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ ក៏មានរថយន្ដឡិចស៊ីស GS300មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BG-2424 បើកតាមបណ្ដោយផ្លូវបេតុង រង្វង់មូលនាងមច្ឆា ខ្វះការប្រុងប្រយត្ន័ ក៏បានបុកម៉ូតសង់សេ១១០ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1BG-4698 ពេញមួយទំហឹង បណ្ដាលអោយមានមនុស្ស២នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់ ដោយបាននាំម្ចាស់រថយន្ត ទៅកាន់មន្ទីរពេទ្យដើម្បីមើលអាការៈជនរងគ្រោះ និងសងសំណងថ្លៃព្យាបាល និងខូចខាតម៉ូតូ ដើម្បីបញ្ចប់រឿងតែម្តង ៕ Mrr Ka