រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ផ្អើលដល់សមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង៦ និង ៥០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សិ្ថតនៅផ្លូវជាតិលេខ៧២p ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ចំរើន រាជ្សកញ្ញា ភេទ ស្រី អាយុ ៣៨ ឆាំ្ន មុខរបរលក់ដូរ ហើយការឆាបឆេះនេះ បណ្តាល មក ពី ឆ្លងចរន្តអគិ្គសនី ឆេះផ្ទះថ្ម ទំហំ៤ម៉ែត្រ×១៥ម៉ែត្រ បណ្តាលឲ្យ ឆេះដំបូលជ័រគ្របម៉ូតូអស់មួយចំនួន និងបានប្រើប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ០៧ គ្រឿង បាញ់ទឹកអស់ ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទៅវិញនៅម៉ោង ០៩និង៤៥ព្រឹក ថ្ងៃខែឆ្នាំដដែល ៕