សាច់គោ និងសាច់ក្របី ប្រមាណ៣តោន នាំចូលខុសច្បាប់ពីវៀតណាម ត្រូវសមត្ថកិច្ចខេត្តកណ្តាលបង្ក្រាបបាន ដុតកម្ទេចចោល
សន្តិសុខសង្គម
292

ខេត្តកណ្តាល ៖ នៅថ្ងៃសៅរ៍ទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយទទួល បាននូវអនុសាសន៍ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែន ប្រឆាំង បទល្មើសសេដ្ឋកិច្ច បា នដឹកនាំកម្លាំងចុះបង្រ្កាបរថយន្ត ssangyong មួយគ្រឿង ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2H-3680 ដឹកសាច់គោសាច់ក្របី ចំនួន៣តោន លួចនាំចូលខុសច្បាប់ពីប្រទេសវៀតណាម តាមច្រកភ្នំដិនគ្មានច្បាប់អនុញ្ញាតិ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

ប្រតិបត្តិការ នេះធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី ចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើបានដកហូត រថយន្តម៉ាក ssangyong ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2H-3680 , សាច់គោម៉ាក AL-AMMAR ក់ ប្រអប់ ក្រដាស ពណ៌ លឿង ចំនួន ៧៥ ប្រអប់ ក្នុង មួយ ប្រអប់ ចំនួន ២០ គីឡូក្រាម ស្មើនឹង ១៥០០ គីឡូក្រាម សាច់ ក្របី ម៉ាក BLACK GOLD ប្រអប់ ក្រដាស ពណ៌ ស ចំនួន ៧៥ ប្រអប់ ក្នុង មួយ ប្រអប់ ចំនួន ២០គីឡូក្រាម ស្មើរនឹង ១៥០០ គីឡូក្រាម សរុបប្រមាណ៣តោន ។

បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវដុតបំផ្លាញចោល ៕


Telegram