ផ្ទុះអាវុ.ធមួយប្រ៉ាវរវាងជនសង្ស័យបាញ់ស្រោចមកលើសមត្ថកិច្ច ទើបសមត្ថកិច្ចបង្ខំចិត្តបាញ់ការពារខ្លួនវិញ ស្លា.ប់ជនសង្ស័យជនជាតិចិនម្នាក់ ករណីបង្ក្រាបគ្រឿងញឿនបានជាង១តោន បង្កប់ក្នុងរោងចក្រផលិតដំណាប់ស្វាយមួយកន្លែង ដែលជាការបង្ក្រាបទ្រង់ទ្រាយធំមិនធ្លាប់មាន !
សន្តិសុខសង្គម
505

ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នេះកម្លាំង សមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀនបានចុះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ បើក យុទ្ធនាការប្រតិបត្តិការបង្ក្រាប ករណីកែច្នៃគ្រឿងញៀនជាទ្រង់ទ្រាយធំមួយ មិនធ្លាប់មានស្ថិតនៅក្នុងក្រុមហ៊ុន ( ហ្វាម អេស៊ាង . ក ) រោងចក្រផលិតដំណាប់ស្វាយមួយកន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ការបង្ក្រាបនេះ ជនសង្ស័យបានបាញ់មកលើកងកម្លាំងសមត្ថកិច្ច ទើបសមត្ថកិច្ចបាញ់ការពារខ្លួនវិញ នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់ សិលា ខេត្តព្រះសីហនុ ខណៈឈ្មួញគ្រឿងញៀន កំពុងដឹកគ្រឿងញៀនយ៉ាងច្រើន ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ បណ្តាលឲ្យជនសង្ស័យជាជនជាតិចិនម្នាក់ ស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួនជាមួយរថយន្ត១គ្រឿង ។

សេចក្តីរាយការណ៍ឲ្យដឹងបន្តទៀតថា ការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាម្ចាស់ករណី ដោយមានការចូលរួមសហការជាមួយនគរបាលខេត្ត និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័ន អយ្យការផងដែរ ។

ក្នុងនោះ សមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀ ប្រភេទ ( កេតាមីន ) ជាង ១៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិតនិងកែច្នៃ នៅក្នុងរោងចក្រផលិតដំណាប់ស្វាយរបស់ ក្រុមហ៊ុនចិនមួយនោះ ។

ប្រតិបត្តិការបង្ក្រាបបានគ្រឿងញៀនជាង ១៤០០ គីឡូក្រាម នេះ ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទើបកម្លាំងបើកការស៊ើបអង្កេត បង្រ្កាប ករណី កែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១ និង៣០នាទីយប់ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដែលកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរ:សេនីយ៍ឯក យឹម សែនឧត្តម លោក វរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ.ឯកឧត្តម រស់ សារំា ព្រះ រាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកោះកុង និងលោក ទិន សុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់ បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ប្រតិបត្តិការនេះ សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ ដែលជាលទ្ធផល គឺបាន ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន ៖

១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់(ស្លាប់)

២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន)

៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។

ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ -អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ បញ្ជូនខ្លួនមកកាន់ ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ សំណាង


Telegram