ឆ្លងចរន្តអគ្គីសនី ឆេះបន្ទប់ជួលយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យម្ចាស់បន្ទប់របួ.ស នៅខណ្ឌមានជ័យ
សន្តិសុខសង្គម
283

រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនីបង្កជា អគ្គិភ័យឆាបឆេះ បន្ទប់ជួល យ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យម្ចាស់ផ្ទះរបួស បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ១០និង២៨នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុគេឃើញផ្សែងហ៊ុយចេញពីបន្ទប់កើតហេតុខាងលើ បង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនឹងទុយោទឹកជួយបាញ់ពន្លត់ តែដោយមិនអាចគ្រប់គ្រងភ្លើងបាន ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

សមត្ថកិច្ចបានបន្តទៀតថា ម្ចាស់បន្ទប់ដែលរងគ្រោះដោយអគ្គិភ័យមានឈ្មោះ យិន គន្ធា ភេទប្រុស អាយុ២០ ឆាំ្ន មុខរបរ: កម្មកររោងចក្រ។ ចំណែកមូលហេតុ មកពី ឆ្លងចរន្តអគិ្គសនី ទើបឆេះបន្ទប់ជួលអស់ចំនួន១បន្ទប់ទំហំ៤ម៉ែត្រ×៤ម៉ែត្ររងការខូចខាតសម្ភារៈទាំងស្រុង តែមិនបណ្ដាលអោយឆេះរាលដាលដលអ្នកជិតខាងឡើយ។

ក្នុងករណីអគ្គិភ័យខាងលើនេះដែរបណ្ដាលអោយម្ចាស់បន្ទប់ជួលម្នាក់ឈ្មោះ យីន គន្ធា រងរបួស ហើយរថយន្តចេញជួយបាញ់ពន្លត់ មានរថយន្តការិយាល័យចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡានស្មើរនឹង៤ម៉ែត្រគូប ធ្វើការបាញ់អោរលត់ទៅវិញជាស្ថាពរនៅម៉ោង ១១ ថ្ងៃខែឆ្នាំដដែល ៕មេសា


Telegram