ទីបំផុត! ម្ចាស់រថយន្តបែនដឹកដី បង្កការជ្រួលច្របល់ មិនគោរពច្បាប់ចរាចរណ៍ព្យាយាមបើករត់គេច ធ្វើឲ្យពលរដ្ឋមួយចំនួនយល់ច្រឡំ ថាសមត្ថកិច្ចអនុវត្ដខុស ឬគៀ.បសង្ក.ត់ពលរដ្ឋ ពេលនេះបានចូលខ្លួនមកទទួលកំហុសហើយ!
សន្តិសុខសង្គម
217

ខេត្តកំពង់ស្ពឺ​​ ៖ ទីបំផុតបុរសឈ្មោះ នួន ផានុ អាយុ ២៤ឆ្នាំ រស់នៅ ភូ មិ ត្រពាំង ក្រឡឹង ឃុំ ភ្នំតូច ស្រុក ឧដុង្គ ខេត្ត កំពង់ ស្ពឺ ដែលជាអ្នកបើកបរ និងជាម្ចាស់រថយន្ដបែនដឹកដី ម៉ា ក HI NO ពណ៌ស បែនខ្មៅ កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០ ២ ១ ដែលខ្លួនបានបើកគេចពីគោលដៅត្រួតពិនិត្យ របស់ សមត្ថកិច្ច នគរបាល ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ នៅផ្លូវជាតិ លេ ខ ៤១ គី ឡូម៉ែត្រ លេខ១១-១២ ស្ថិត នៅ ឃុំសែនដី ស្រុក សំ រោងទង ខេត្តកំពង់ស្ពឺ រួចបានព្យាយាមបើករថយន្ដ គេចរហូតដល់ម្ដុំផ្សាអង្គមេត្រី រួចបត់ស្ដាំទៅផ្លូវ ១៣ ០ ឆ្ពោះ ទៅផ្លូវជាតិលេខ៣ បំណង គេចពីការត្រួត ពិ និត្យច្បាប់ ដោយថារថយន្ដរបស់ខ្លួនមិនឯកសារ និង ខ្លួន មិនមានប័ណ្ណបើកបរ ពិសេសរថយន្ដ គ្មាន អា វ រងារ... ហើយក៏មានការបងប្អូនប្រជាពលរដ្ឋថតវីដេអូបាន បង្ហោះពេញលើបណ្តាញសង្គមផងដែរ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

ជាក់ស្តែង នៅថៃ្ងទី ១១ ខែធ្នូ ឆ្នាំ ២០២១ បុរសខាងលើ រួមជាមួយឪពុក បានចូលខ្លួនមកសុំការអនុវត្ដបំពេញកាតព្វកិច្ចជា ព លរដ្ឋ ល្អ ក្នុងការទទួលផាកពិន័យគ្រប់យ៉ាង តា ម ច្បាប់ កំណត់ ... និងសំណូមពរ ដល់បងប្អូន អ្នក បើក ប រទាំងអស់ មេត្ដាចូលរួមអនុវត្ដច្បាប់ចរាចរ ណ៍ផ្លូ វ គោកទាំងអស់គ្នា និងកុំព្យាយាមគេចវេស ពី ច្បាប់ នាំអោយប៉ះពាល់សណ្ដាប់ធ្នាប់សង្គម ពិសេ ស បង្កភាពចលាចលជ្រួលច្របល់ដល់ មហាជន និងអ្នកនិ យម លេ ងបណ្ដាញសង្គម យល់ច្រឡំ ថាសមត្ថកិច្ចអនុវត្ដ ខុ ស ឬគៀបសង្កត់ពលរដ្ឋ ការពិត ជាកំហុសរបស់អ្នកបើកបរ នួន ផានុ ។


Telegram