ខេត្តព្រះវិហារ ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់ បានយកកាំភ្លើងបាញ់សម្លាប់បុរសម្នាក់ទៀតយ៉ាងរន្ធត់ ហើយព្យាយាមរត់គេចខ្លួន ត្រឹម២២ម៉ោងប៉ុណ្ណោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ដែលករណីនេះបានកើតឡើងខ្ទង់ម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ និងចាប់ខ្លួនបានមកវិញនៅម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួននេះ អនុវត្ត តាម បញ្ជា ដឹក នាំ ផ្ទាល់ ពីលោក ឧត្ដមសេនីយ៍ ទោ សួស សុខដារ៉ា ស្នងការ នគរបាលខេត្ត បញ្ជាឱ្យ កម្លាំង ជំនាញ ព្រហ្ម ទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ត សហការ ជាមួយ កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក គូលែន ចុះបើកការស្រាវជ្រាវ ស៊ើបអង្កេត ករណី ឃាតកម្ម គិត ទុក ជា មុន ឈានទៅដល់កំណត់មុខ សញ្ញា និងបាន ធ្វើ ការ នាំខ្លួនមុខសញ្ញានោះ ម្នាក់ឈ្មោះ ភោគ មើន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងធ្វើ ការដកហូតបាន អាវុធកែច្នៃ ( កាប៊ិន ) ចំនួន ០១ ដើម ។
តាមចម្លើយសារភាព សាម៉ីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធកែច្នៃ ( កាប៊ិន ) លួចបាញ់ទៅលើជនរងគ្រោះឈ្មោះ ឃត់ ឡុញ ភេទ ប្រុស កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ ពិតប្រាកដមែន មូលហេតុសងសឹកគំនុំ ។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ។
ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏បាន សំណូមពរ សូមប្រ ជាពលរដ្ឋ រស់ នៅ ខេត្ត ព្រះ វិហារ ចូលរួម សហការ ជា មួយ សមត្ថកិច្ច
ក្នុង ការ ផ្តល់ ព័ត៌មាន ឬ ភ្ញាក់ រលឹក ក្នុងការ ប្រគល់ អា វុធ គ្រាប់ រំសេវ គ្រប់ ប្រភេទដល់ អាជ្ញាធរ និង សមត្ថកិច្ច ទេីប ជៀស ផុត គ្រោះថ្នាក់ ជា ពិសេស ប្រ ឈម នឹង ច្បាប់ មិន ខាន ៕