ខេត្តបាត់ដំបង ៖ សមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន៦នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយយក កាំបិត និងដុំថ្ម កាប់ និងថ្មគប់ ទៅ លើយុវជន២នាក់ បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០២១ នៅ ចំណុច ខាងមុខមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តបាត់ដំបង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង និងឃាត់ខ្លួនបាននៅវេលាម៉ោង១០និង២៨នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅ ចំណុចភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់រួមមាន ៖
១- ឈ្មោះ សុង សុភារម្យ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
២-ឈ្មោះ រិទ្ធ មេសា ហៅ សាល ភេទប្រុស អា យុ១៩ឆ្នាំ មានទីលំនៅក្នុងបន្ទប់ជួល ភូមិកម្មករ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
៣-ឈ្មោះ សុខ រីហ្វី ហៅ ង៉ោល ភេទប្រុស អា យុ២៣ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុង-ខេត្តបាត់ដំបង។
៤-ឈ្មោះ រី សារ៉ាក់ ហៅ ផ្លិក ភេទប្រុ ស អា យុ២១ឆ្នាំ មានទីលំនៅភូមិដាក់សសរ សង្កាត់អូរ ម៉ាល់ ក្រុង-ខេត្តបាត់ ដំបង។
៥-ឈ្មោះ ជួន វ៉ាន់ឌីន ហៅ ឌីន ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង ។
៦-ឈ្មោះ ចេង សារ៉េតប្រាថ្នា ហៅ ពន្លឺ មានទី លំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាង រួម មាន ៖
- ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO-0161 ជាមធ្យោបាយធ្វើសកម្មភាព។
សូមបញ្ជាក់ថា កាលពី ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០ ២១ វេលាម៉ោង ០២និង ៣០នាទី រំលងអាធ្រាត នៅ ចំណុច ខាងមុខមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តបាត់ដំបង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង ជនសង្ស័យ ខាងលើ និងបក្ខពួកផ្សេង ទៀត បាន ធ្វើសកម្មភាព យក កាំ.បិ.ត .កា.ប់ និង យកដុំថ្មគប់ ទៅ លើ ជនរងគ្រោះ ចំនួន ០២ នាក់ ឈ្មោះ ឯល អ៊ូម៉ើត ហៅ ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសរយះ ត្រង់កំភួនដៃខាងស្តាំនិងឈ្មោះ សឿន ជីងឈី ហៅ ឈី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការ សំរោង ក្រុងនិងខេត្តបាត់ដំបង រងរបួសធ្ងន់ ។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លង តាមរយៈការ ស្រាវជ្រាវនេះសមត្ថកិច្ចកំណត់មុខ សញ្ញានិងឈានដល់ការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ការិយាល័យ ជំនាញ បានកសាងសំ ណុំរឿង បញ្ជូន ជនសង័្សយទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ ៕