ជនសង្ស័យ២នាក់ លួចម៉ូតូគេបានសម្រេចពីខណ្ឌពោធិ៍សែនជ័យជិះគេចខ្លួន មកជាប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌមានជ័យ!
សន្តិសុខសង្គម
93

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចម៉ូតូគេបានសម្រេចពីខណ្ឌពោធិ៍សែនជ័យ ជិះគេចខ្លួនមកជាប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ មុខសួនវឌ្ឍនៈ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារTVFBឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖

ទី១មានឈ្មោះ ឡៅ ឆាយ ហៅក្រៅ អាវែង អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅបន្ទប់ជួល ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកសំរោង ខេត្ត តាកែវ។

ទី២ឈ្មោះ ចាន់ តូច ហៅ តូច អាយុ២០ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិប្រឹក្សទី១ ឃុំស្មោងខាងត្បូង ស្រុកកំចាយមា ខេត្តព្រៃវែង។

សមត្ថកិច្ចបានបន្តទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានដាក់កម្លាំងអនុវត្តច្បាប់ចរាចរណ៍តាមបណ្ដោយផ្លូវចោមចៅត្រង់ចំណុចខាងមុខសួនវឌ្ឍនៈ ខណៈពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ ប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកឌ្រីមស៊េរី០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1I-0480 ធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅ ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុបានជួបនឹងកម្លាំងសមត្ថកិច្ចដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ពេលនោះជនសង្ស័យឃើញកម្លាំងសមត្ថកិច្ចក៏ជិះម៉ូតូត្រឡប់ក្រោយ ដោយកម្លាំងសមត្ថកិច្ចមានការសង្ស័យឃាត់សាកសួរធ្វើការឆែកឆេរប្រទះឃើញប្រដាប់កាច់សោកម៉ូតូជាប់ខ្លួន ក៏ឃាត់ខ្លួន រួមនឹងម៉ូតូយកមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដើម្បីធ្វើការសាកសួរបន្ត ក្រោយពីកម្លាំងសមត្ថកិច្ចសាកសួរ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេបានធ្វើសកម្មភាពលួចម៉ូតូចេញពីម្ដុំកាណាឌីយ៉ាហើយជិះគេចខ្លួនក៏ជួបសមត្ថកិច្ចដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ធ្វើការឃាត់ខ្លួនតែម្ដង។

ក្រោយមកដោយជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅទី១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានប្រគល់ជនសង្ស័យទាំង២នាក់រួមនិងម៉ូតូ១គ្រឿងទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ មេសា


Telegram