បុរសសង្ហារសាច់សខ្ចីម្នាក់ បើករថយន្តស៊េរីទំនើប RANG ROVER ចូលចាក់សាំង ស្រាប់តែរវើរវាយមួយរំពេច ដេ..ករមៀ..ល ស្រែ..ករត់ឆ្លេឆ្លា ពេញផ្លូវ ផ្អើលអ្នកដំណើរគេចព្រាត!
សន្តិសុខសង្គម
538

រាជធានីភ្នំពេញ​​ ៖ កាលពីវេលាម៉ោង ៣ និង១០នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ មានរូបរាងស្អាតសង្ហារ សាច់សខ្ចី បើករថយន្តស៊េរីទំនើប RANG ROVER មួយគ្រឿងចូលចាក់សាំង ស្រាប់តែបើកទ្វារ ចុះពីលើរថយន្ត ដេករមៀលពេញលើផ្លូវ និងយកដបទឹកដេញគប់គេពេញផ្លូវ ផ្អើលអ្នកដំណើរនាំគ្នាគេចព្រាត រួមទាំងសមត្ថកិច្ចផងដែរ ចុះមកអន្តរាគមន៍ អស់រយៈពេលជាង១ម៉ោង ទើបអាចនាំបុរសខាងលើ ទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរបាន នៅចំណុចការ៉ាស់សាំង TOTAL ផ្លូវបំបែកជា៥ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា គេមិនបានស្គាល់ពីអត្តសញ្ញាណរបស់បុរសខាងលើនោះទេ ដោយមុនពេលកើតហេតុ គេឃើញបុរសរូបនេះ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANG ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-3969 ចូលការ៉ាស់សាំងTOTAL ចាក់សាំង ពេលនោះមិនដឹងយ៉ាងម៉េច ស្រាប់តែរវើរវាយមួយរំពេច ដេករមៀលពេញលើផ្លូវ ស្រែករត់ឆ្លេឆ្លា តាំងពីចំណុចផ្លូវបំបែកជា៥ រហូតមកដល់ផ្លូវ១៦៣ ស្តុបទួលទំពូង យកដបទឹកដេញគប់គេពេញផ្លូវ ផ្អើលអ្នកដំណើរនាំគ្នាគេចព្រាត តែម្តង។

ភ្លាមៗគេឃើញមានសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ទួលទំពូង២ និងកម្លាំងអន្តរាគមន៍ ខណ្ឌចំការមន ជាច្រើននាក់ ចុះមកលួងលោមបុរសខាងលើ ដោយលើកដាក់ចូលរថយន្តរបស់គាត់ បែរជាគាត់ឆ្លេឆ្លា ធាក់ទ្វារទាល់តែបាក់ រួចចុះពីលើរថយន្ត ដេករនៀលរណូករណែល ពេញផ្លូវតែម្តង ទម្រាំលួងលោមបាន ទើបព្រមឡើងជិះរថយន្ត ទាំងសភាពឆ្លេឆ្លា ដឹកយកទៅកាន់សាលាសង្កាត់ទួលទំពូង២ ដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិរបស់គាត់វិញ ៕ មេសា


Telegram