ឆ្លងចរន្ត អគ្គិសនី ឆេះលេបត្របាក់ផ្ទះ២ខ្នង ខ្ទេចគ្មានសល់ នៅខេត្តព្រះវិហារ
សន្តិសុខសង្គម
315

ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គីភ័យ បណ្ដាលឲ្យ ឆាបឆេះផ្ទះចំនួន ០២ខ្នង ស្ថិតនៅចំណុចភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ ស៊ុន គឹមសៀន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើបានឲ្យដឹងថា មូលហេតុ នៃការឆេះបណ្ដាលមកពី ឆ្លងចរន្ត អគ្គិសនី ដោយអគ្គិភ័យនេះបានឆេះ ផ្ទះ ទី១ ទំហំ៩x១២ម៉ែត្រ ធ្វើអំពីឈើប្រក់ ក្បឿង (ត្រូវបានឆេះខូចខាតទាំងស្រុង ) និងផ្ទះ ទី២ ទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្បូវ (ត្រូវបានឆេះខូចខាតទាំងស្រុង ) និងខូចខាតទ្រព្យសម្បត្តិ រួមមាន ៖ ស្រូវចំនួន ០៤តោន, លុយចំនួន ១០លានរៀល, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ។

ភ្លាមៗកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាន ប្រើប្រាស់រថយន្តអគ្គិភ័យ ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត អន្តរាគមន៍ទប់ស្កាត់មិនឲ្យឆេះរាលដាល និងពុំបណ្ដាលឲ្យមានមនុស្ស រងគ្រោះថ្នាក់ឡើយ ៕


Telegram