រថយន្តCamry បាឡែន បើកបុករះម៉ូតូ កង់បីឥណ្ឌា និងរថយន្តជាច្រើនគ្រឿង របួ..សធ្ង..ន់២នាក់ ទាំងព្រឹកព្រលឹម
សន្តិសុខសង្គម
218

រាជធានីភ្នំពេញ​ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តCamry បាឡែន បើកបុករះម៉ូតូ និងម៉ូតូកង់បីឥណ្ឌា រួចបន្តទៅបុកនឹងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមានអ្នករបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ទីតាំងនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាក់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ក ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7334 បើកពីលិចទៅកើតល្បឿនលឿន ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-4893 រុញទៅបុកPassApp ពាក់ស្លាកលេខ តាកែវ 1T-0058 និងបន្តរុញបុកផ្ទប់នឹងរថយន្តម៉ាក SOUEAST ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2514 ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យរងរបួសធ្ងន់២នាក់ ក្នុងនោះអ្នកបើកម៉ូតូម្នាក់ និងអ្នកបើកបរម៉ូតូកង់បីម្នាក់ សរុបសម្ភារ:ខូចខាតយានយន្តចំនួនទាំង ៤គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកន្លែងហេតុនិងបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទាំងអស់ដាក់អែបកៀននិង ប្រគល់ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមពេលក្រោយ ៕ មេសា


Telegram