រាជធានី ភ្នំពេញ ៖ អនុវត្ត តាម បញ្ជា ឯកឧត្តម នាយ ឧត្ដមសេនីយ៍ សន្តិ បណ្ឌិត នេ ត សា វឿ ន អគ្គស្នងការ នគរបាល ជាតិ និង ឯកឧត្តម នាយ ឧត្ដមសេនីយ៍ ម៉ក់ ជី តូ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន ក្រោម ការ បញ្ជា ដឹកនាំ ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ ក វណ្ណៈ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន នៅ ថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ ២០២១ កម្លាំង ជំនាញ ( ក ១, ក ១០) របស់ មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន សហការ ជាមួយ នាយកដ្ឋាន នគរបាល ការពារ ព្រំ ដែនទឹក ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ខេត្ត ព្រះ សីហ នុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និង ដោយ មានការ សម្របសម្រួល ដឹកនាំ ពី ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង រាជធានី ខេត្ត ខាងលើ បាន បង្ក្រាប បទល្មើស ដឹក ជញ្ជូន និង ទីតាំង កែ ច្នៃ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ឃាត់ខ្លួន ជនជាតិ ចិន ៣ នាក់ និង ស្លាប់ ម្នាក់ ។ នេះបើយោងតាមផេកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ការបង្ក្រាបនេះ កម្លាំង ជំនាញ " ក ១០" នៃ មន្ទីរ ប្រឆាំង បទល្មើស គ្រឿង ដឹកនាំ ដោយ លោក នាយករង សារី បុត្រ សត្យា , លោក យឹ ម សែន ឧត្ដម , លោក ញ៉ុ ង រស់ ប្រាថ្នា និង លោក ប្រធាន ការិយាល័យ តឹក សូ នី នៅ ថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោង ០១ និង ៣០ នាទី នៅ ចំណុច ផ្លូវជាតិ លេខ ៤ ស្រុក កំពង់ សិលា ( ផ្លូវបំបែក ស្រែអំបិល ) ខេត្ត ព្រះ សីហ នុ ដោយ ឃាត់ខ្លួន ជនសង្ស័យ ២ នាក់ ភេទ ប្រុស ជនជាតិ ចិន ( តៃវ៉ាន់ ) ក្នុង នោះ ស្លាប់ ម្នាក់ ដោយសារ ជនល្មើស បាន ផ្ទុះអាវុធ បាញ់ រះ មក លើ សមត្ថកិច្ច ហើយ ក៏ ត្រូវ សមត្ថកិច្ច តបត ការពារ ខ្លួន ។
ក្នុងនោះសមត្ថកិច្ច ចាប់ យក វត្ថុ តាង ៖ សារធាតុ ញៀន ប្រភេទ ខេ តា មីន ចំនួន ៧៤ បាវ ទម្ងន់ ១៤៨០ គីឡូក្រាម , រថយន្ត ២ គ្រឿង និង អាវុធ ខ្លី ១ ដើម ។
ដោយ អនុវត្តន៍ តាម ផែនការ សហប្រតិបត្តិការ ជាមួយ មិត្ត ចិន កម្លាំង ជំនាញ " ក ១" នៃ មន្ទីរ ប្រឆាំង បទល្មើស គ្រឿង ដឹកនាំ ដោយ លោក នាយករង អ៊ិ ន សុង , លោក ម៉ាក់ សេរី វ ឌ្ឍ នា និង លោក ប្រធាន ការិយាល័យ ហុង វ ណ្ណា រិ ទ្ធ នៅ វេលា ម៉ោង ៦ និង ០០ នាទី នៅ ចំណុច ផ្ទះ លេខ 40R ផ្លូវ R ភូមិ ព្រៃ ទា ២ សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ សែន ជ័យ រាជធានី ភ្នំពេញ កម្លាំង ជំនាញ បាន ឃាត់ខ្លួន ជនល្មើស ជា មេខ្លោង ជនជាតិ ចិន ម្នាក់ និង ដកហូត វត្ថុ តាង រថយន្ត ២ គ្រឿង ម៉ូតូ ៣ គ្រឿង និង សម្ភារ មួយ ចំនួន ។
បន្ទាប់ មក កម្លាំង ជំនាញ " ក ១០, ក ១" នៃ មន្ទីរ ប្រឆាំង បទល្មើស គ្រឿង បាន ប្រតិបត្តិការ រុករក ទីតាំង លួចលាក់ កែ ច្នៃ សារធាតុ ញៀន ដោយ បាន រក ឃើញ ទីតាំង លួចលាក់ កែ ច្នៃ សារធាតុ ញៀន ធំ មួយ ដែល បន្លំ លាក់ខ្លួន ក្នុង រូបភាព ជា រោងចក្រ ផលិត អាល់កុល មា នទី តាំងនៅ ភូមិ ដំបង វេញ ឃុំ សង្កែ សាទ ប ស្រុក ឱ រ៉ា ល់ ខេត្តកំពង់ស្ពឺ ដោយ បាន ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ទៀត ភេទ ប្រុស ជនជាតិ ចិន និង ដកហូត វត្ថុ តាង ( គ្រប់គ្រង ) រួម មាន ៖ សារធាតុ ញៀន ខេ តា មីន ៧៥៧ គីឡូក្រាម , សារធាតុ គីមី ៩ ប្រភេទ ទម្ងន់ ៨៤ តោន ៤៥៤ គ . ក្រ ១៦៥ក្រាម, ម៉ាស៊ីន និង ឧបករណ៍ ស្វ័យប្រវត្តិ ធំៗ សំរាប់ ប្រព្រឹត្ត កម្ម កែ ច្នៃ គ្រឿងញៀន ជា ច្រើន ប្រភេទ ។
សរុប លទ្ធផល កិច្ច ប្រតិបត្តិការ កម្លាំង ជំនាញ បាន ឃាត់ខ្លួន ជនល្មើស និង ដកហូត វត្ថុ តាង ដូច ខាងក្រោម ៖
១- ឃាត់ ជនល្មើស ៤ នាក់ ( ជនល្មើស ម្នាក់ ស្លាប់ ក្នុង ការ ផ្ទុះអាវុធ មក លើ សមត្ថកិច្ច ហើយ ត្រូវ សមត្ថកិច្ច តបត ការពារ ខ្លួន ) ។
២- ដកហូត វត្ថុ តាង ៖ សារធាតុ ញៀន ប្រភេទ កេ តា មីន ទម្ងន់ ប្រមាណ ២២៤៣ គីឡូក្រាម , រថយន្ត ៤ គ្រឿង ម៉ូតូ ៣ គ្រឿង , អាវុធ ខ្លី ១ ដើម , គ្រប់គ្រង ទីតាំង ( រោងចក្រ ) ១ កន្លែង លើ ផ្ទៃដី ជាង ៤០ ហិ កតា ដកហូត ជា វត្ថុ តាង , សារធាតុ គីមី ផ្សំ ៩ ប្រភេទ ទម្ងន់ ៨៤ តោន ៤៥៤ គ . ក្រ ១៦៥ ក្រាម , ម៉ាស៊ីន ឧបករណ៍ ស្វ័យប្រវត្តិ ធំៗ សំរាប់ កែ ច្នៃ សារធាតុ ញៀន ជា ច្រើន ប្រភេទ ។
សូម បញ្ជាក់ ថា ៖ កិច្ច ប្រតិបត្តិការ ខាងលើ នេះ កម្លាំង ជំនាញ ប្រើប្រាស់ លើ គោលដៅ ចំនួន ៣ រួម មាន ៖
គោលដៅ ទី ១ ៖ បង្ក្រាប នៅ ចំណុច ផ្លូវជាតិ លេខ ៤ ស្រុក កំពង់ សិលា ( ផ្លូវបំបែក ស្រែអំបិល ) ខេត្ត ព្រះ សីហ នុ ចាប់ យក សារធាតុ ញៀន ប្រភេទ ខេ តា មីន (KETAMINE) ចំនួន ៧៤ បាវ ទម្ងន់ ១៤៨០ គីឡូក្រាម និង ឃាត់ខ្លួន ជនល្មើស ២ នាក់ ៖ ឈ្មោះ LEE PO HAN និង ឈ្មោះ LEE TSUNG HAN( ស្លាប់ ) ។គោលដៅ ទី ២ ៖ ទីតាំង ផលិត កែ ច្នៃ គ្រឿងញៀន ក្រុមហ៊ុន ស៊ី ន យិ ន ហ្វេ ង ( ខេ ម បូ ឌា ) អ៊ិ ន ដាស់ ស្ទ្រី ខូ អិ ល ឌី ធី (XIN YINFENG (CAMBODIA)INDUSTRY(CO.LDT) ផលិត អាល់កុល (ALCOHOL) និង ជី សិរី រា ង្គ សមាស (ORGANIC COMPOUND FERTILIZER) មាន ទីតាំង ស្ថិត នៅ ភូមិ ដំបង វេញ ឃុំ សង្កែ សាទ ប ស្រុក ឱ រ៉ា ល់ ខេត្តកំពង់ស្ពឺ ចាប់ យកសារ ធាតុគីមី ផ្សំ ៩ ប្រភេទ ទម្ងន់ ៨៤ តោន ៤៥៤ គ . ក្រ ១៦៥ ក្រាម និង កេ តា មីន ៧៥៧ គ . ក្រ , ម៉ាស៊ីន ឧបករណ៍ សម្រាប់ ផលិត កែ ច្នៃ មួយ ចំនួន ធំ និង ឃាត់ខ្លួន ជនល្មើស ១ នាក់ ឈ្មោះ YE YONG ។
គោលដៅ ទី ៣ ៖ នៅ ចំណុច ផ្ទះ លេខ ៤០R ផ្លូវ R ភូមិ ព្រៃ ទា ២ សង្កាត់ ចោម ចៅទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ឃាត់ខ្លួន មេ ខ្លោង ឈ្មោះ YE YAN SHOU៕