កម្លាំង ប្រឆាំង គ្រឿង ញៀន សហការ ជាមួយ នគរបាល ស្រុក ពេ ជ្រា ដា ឃាត់ខ្លួន ជនសង្ស័យ ១៣ នាក់ រកឃើញគ្រឿងញៀននិងវត្ថុតាងមួយចំនួនធំ
សន្តិសុខសង្គម
144

ខេត្តមណ្ឌលគិរី ៖ ដោយ មានកា ចង្អុលបង្ហាញ និង មាន បទបញ្ជា ពី លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នគរបាល ខេត្ត ក្នុង ទប់ស្កាត់ នៅ រាល់ បទល្មើស គ្រឿង ញៀន ក្នុង ទូ ទាំង ខេត្តមណ្ឌលគិរី ។

ជាក់ស្តែង កាលពី ថ្ងៃ ទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នា វេលា ម៉ោង ១៩ និង ៣០ នាទី រហូត ឈាន ដល់ ថ្ងៃ ទី ១៤ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោង ១៥ និង ៣០ នាទី កម្លាំង សមត្ថកិច្ច ជំនាញកា រិ យា ល័យ ប្រឆាំង គ្រឿងញៀន បាន សហការ ជាមួយ កម្លាំង សមត្ថកិច្ច នៃ អធិការដ្ឋាន នគរបាល ស្រុក ពេ ជ្រា ដា និង កម្លាំង ប៉ុស្តិ៍ នគរបាលរ ដ្ធ បាល ពូ ជ្រៃ ព្រមទាំង កម្លាំង វរៈ សេនា តូច នគ បាល ការពារ ព្រំដែន គោក លេខ ៣០៣ និង មានការ ចូលរួម ពី អាជ្ញាធរ មូលដ្ឋាន បាន ធ្វើកា បង្ក្រាប នៅ ទីតាំង មួយ កន្លែង ករណី ជូ ញ ដូរ ចែកចាយ និង ប្រើប្រាស់ នូវ សា ធាតុ ញៀន នៅ ត្រង់ ចំណុច ផ្ទះ របស់ ឈ្មោះ សុខ នី ចាន់ រី នៅ ក្នុង ភូមិ មេ ប៉ៃ នឹង នៅ ចំណុច ផ្ទះ របស់ ឈ្មោះ ង៉ែត ម៉ា ញ សិ្ថ ត នៅ ក្នុងភូមិ ពូ តាង ឃុំ ពូ ជ្រៃ ស្រុក ពេ ជ្រា ដា ខេត្តមណ្ឌលគិរី ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបាន ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ពាក់ព័ន្ធ ករណី ខាងលើ ជា បន្តបន្ទាប់ ចំនួន ១៣ នាក់ ។ ដកហូតបាន វត្ថុ តាង រួមមាន៖

១- សង្ស័យ ជា សា ធាតុ ញៀន មាន សណ្ឋាន ជា ក្រាម ពណ៌ ស ថ្លា ជា ថ្នាំ ញៀន ចំនួន ០៩ កញ្ចប់ ក្នុង នោះ ចំនួន ០៤ កញ្ចប់ ធំ ល្មម ០៣ កញ្ចប់ តូច និង (០២ កញ្ចប់ តូច ទៀត ស្រង់ ពី ក្នុង ទឹក ) ។

២-កញ្ឆា ក្រៀម ចំនួន ៧ កញ្ចប់ (៦ កញ្ចប់ តូច ១ កញ្ចប់ ធំ ល្មម ) ។

៣- កាំភ្លើង កែ ច្នៃ ប្រើ ហ្គា ស បាញ់ គ្រាប់ឃ្លី ពី ដាង ចំនួន ៣ ដើម ។

៤. ម៉ូតូ ចំនួន ៥ គ្រឿង រួម នឹង សម្ភារៈ មួយ ចំនួន ទៀត ។

ក្នុងនោះ ជនសង្ស័យ ទាំង ១៣ នាក់ ខាងលើ កម្លាំង ជំនាញ បាន យក សំណាក ទៅ ពិនិត្យ ដើម្បី រក មេរោគ កូ វី ដ -១៩ ។ ជា លទ្ធផល ១២ នាក់ អវិជ្ជមាន (-) និង ០១ នាក់ វិជ្ជមាន (+) កំពុង សំរាក ព្យាបាល នៅ ក្នុង មន្ទីរពេទ្យ ខេត្ត ។ ចំណែក ជនសង្ស័យ ចំនួន ០២ នាក់ ក្រោយ ពី បាន សួរ ចម្លើយ រួច សមត្ថកិច្ច បាន ឲ្យ ធ្វើ កិច្ចសន្យា និង អប់រំ ណែនាំ រួច អនុញ្ញាត ឲ្យ ត្រឡប់ ទៅ លំ នៅដ្ឋា ន វិញ ។

ដោយឡែកជនសង្ស័យដែលនៅសេសសល់ គឺ ត្រូវ បាន កម្លាំង សមត្ថកិច្ច ការិយាល័យ ប្រឆាំង គ្រឿងញៀន និង អធិការដ្ឋាន នគរបាល ស្រុក ពេ ជ្រា ដា កំពុង កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត អនុវត្ត តាម នីតិវិធី ច្បាប់៕


Telegram