សមត្ថកិច្ចជំនាញ ចុះបើកការស៊ើបអង្កេតសារជាថ្មី ជុំវិញករណី ឃា..ត..ក..ម្មស..ម្លា..ប់ក្មេ...ងស្រីម្នាក់ នៅខេត្តកំពង់ចាម កាលពីជាង២ខែមុន!
សន្តិសុខសង្គម
155

រាជធានីភ្នំពេញ ៖ ក្រុមការងារចម្រុះ JULIET21 បានចុះទៅមើលទិដ្ឋភាពកន្លែងកើតហេតុ នៃករណីឃាតកម្ម សម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដែលបានកើតឡើងនៅខេត្តកំពង់ចាម។

ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយមន្ត្រីជំនាញពីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ ខែធ្នូ ដើម្បីចុះទៅមើលទីតាំងកន្លែងកើតហេតុជាម្តងទៀត និងធ្វើកោសល្យវិច័យទៅលើវត្ថុតាងមួយចំនួន ដែលបានដកហូតមករក្សាទុក ក្នុងការស៊ើបអង្កេតទៅលើឃាតកម្មរបស់កុមារីអាយុ ១៤ឆ្នាំម្នា ក់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមផេកផ្លូវការរបស់អង្គភាពការពារកុមារ ហៅកាត់ CPU ។

សូមបញ្ជាក់ថា ក្រុមការងារចម្រុះ JULIET21 ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ ដោយមាន សមាជិកនៃក្រុមការងារចម្រុះ រួមជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងព្រះរាជអាជ្ញាបានធ្វើការពិសោធន៍ជាច្រើន បានចុះទៅពិនិត្យកន្លែងកើតហេតុជាម្តងទៀត និងបានសម្ភាសន៍អ្នកភូមិ និងស្វែងរកសាក្សីបន្ថែម។

ការស៊ើបអង្កេតនេះកំពុងតែបន្ត ហើយក្រុមការងារចម្រុះ នឹងបំបែកសំណុំរឿងនេះឲ្យខានតែបាន។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានមានប្រទះឃើញសាកសពក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ស្លាប់ក្នុងគុម្ពព្រៃ មួយកន្លែង នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោយក្មេងស្រីរូបនេះ ត្រូវបានម្តាយប្រើឲ្យទៅយកគោ ដែលចងចោលឲ្យស៊ីស្មៅ នៅក្រោយវិហារក្នុងភូមិ កាលពីវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ហើយក៏បាត់ឈឹងរហូត លុះផ្អើលទាំងឪពុកម្តាយនិងអ្នកភូមិជួយគ្នាដើររក ក៏ប្រទះឃើញត្រូវគេសម្លាប់បាត់ទៅហើយ ។

ចំណែកឪពុករបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់បានទៅយកគោដែលចងនៅដីផ្នូរបងប្អូន ស្រាប់តែជួបមនុស្សម្នាក់បបួលទៅជាមួយ ទើបគាត់ជាឪពុកបានទៅកន្លែងចងគោនោះ ហើយដឹកគោមកផ្ទះ នៅតែមិនទាន់ឃើញកូនស្រីលោកមកផ្ទះវិញទៀត ស្រាប់តែមានការឆោឡោ និងតាមរកឃើញសាកសពកូនរបស់គាត់តែម្តង ដែលរហូតមកទល់ពេលនេះ មិនទាន់ចាប់បានឃាតកនៅឡើយ ៕


Telegram