ខេត្តបាត់ដំបង ៖ មុខសញ្ញាជាជនសង័្សយ ឆក់យកទូរស័ព្ទដៃម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនខណៈកំពុងលេងល្បែងតាមអ៊ីនធឺណេត យកមកអនុវត្តតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពបានមួយថ្ងៃ ប៉ុណ្ណោះ កាលពីវេលាម៉ោង ១២ និង១៥នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិកំពង់ក្របីសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ បូ ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖
- ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1A-2686 ជាមធ្យោបាយធ្វើសកម្មភាព។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាក Vivo Y51 និង Opp Reno4) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០ ២១ វេលាម៉ោង៣ និង ២៥នាទីរសៀល នៅចំណុច ភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំ បង ជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Vivo Y51 និង Opp Reno4) ពីជនរងគ្រោះឈ្មោះ ឆុន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅចំណុចកើត ហេតុខាងលើ ។
ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លង តាមរយៈការ ស្រាវជ្រាវនេះសមត្ថកិច្ចកំណត់មុខ សញ្ញានិងឈានដល់ការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់សាលាដំបូង ខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់។ រីឯវត្ថុតាងបាន ប្រគល់ជូនជនរងគ្រោះវិញហើយ៕