រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោម បើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការចាប់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោម សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ប្ដី មានឈ្មោះ ស៊ាន តុលា ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរ ធ្វើ ចុងភៅ ស្នាក់នៅ ម្ដុំ ក្បែរ ផ្សារ ព្រៃទា មាន ស្រុកកំណើត នៅ ស្រុក កំពង់ត្រាច ខេត្តកំពត ។ ចំណែក ប្រពន្ធមានឈ្មោះ ស្រីអូន អាយុ ៣០ ឆ្នាំ មុខរបរ មេការ នៅ ហាង មួយកន្លែង ស្នាក់នៅ ជាមួយគ្នា ។
គួ បញ្ជាក់ថា កាលពី យប់ ឈានចូល ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ក្រុម ជនសង្ស័យ បាន ធ្វើសកម្មភាព វាយ ប្លន់ យក ម៉ូតូ ពី ប្តី ប្រពន្ធ ២នាក់ ម៉ាក suzuki និ ច មួយគ្រឿង ពណ៌ ស លាយ ខៀវ ពាក់ ស្លាក លេខ ភ្នំពេញ 1TZ-9210 បានសម្រេច រួច គេចខ្លួន ដោយ សុវត្ថិភាព នៅតាម បណ្ដោយ ផ្លូវ បេតុង ភូមិ ចាក់ ជ្រូក សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕