ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពជិត ៦០០គីឡូក្រាម និងអាល់កុលក្លែងក្លាយជិត ១តោន ត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តចំនួន០៤រកឃើញ ដកហូតនិងកម្ទេចចោល
សន្តិសុខសង្គម
150

ខេត្តកណ្ដាល ៖ ក្នុងយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលកំពុងចរាចរនៅលើទីផ្សារ សំដៅធានាការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ និងការពារសិទ្ធជូនអ្នកប្រប្រាស់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តកំពង់ធំ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៥៦៨.៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៩៧៨លីត្រ។

ទំនិញទាំងនោះ ត្រូវបានមន្រ្តីជំនាញធ្វើការដកហូត យកមកកម្ទេចចោល ហើយចំពោះម្ចាស់ទំនិញ ត្រូវបានពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF


Telegram