កំពូលកូន! ម្តាយខំចិញ្ចើមតាំងពីបាតជើងក្រហម ពេញរូបពេញរាង ដុតផ្ទះម្តាយឆេះខ្ទេច រាលដាលដល់ផ្ទះ២ខ្នងទៀត សរុប៣ខ្នងខ្ទេចគ្មានសល់
សន្តិសុខសង្គម
259

ខេត្តកណ្តាល ៖ កំពូលកូនមែន ម្តាយខំចិញ្ចើមតាំងពីបាតជើងក្រហម ពេញរូបពេញរាង បែរជាសងគុណម្តាយ ដោយការដុតផ្ទះម្តាយឆេះខ្ទេចគ្មានសល់ បន្តរាលដាលដល់ផ្ទះចំនួន២ខ្នងទៀត អស់ទាំងស្រុង ផ្អើលសមត្ថកិច្ចរួមទាំងប្រជាពលរដ្ឋ ណិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ១០ និង៣២នាទី យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ម្តុំផ្សារកៀនស្វាយផ្លាហ្សា ក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមរាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហោះនៅលើផេកផ្លូវការ ឲ្យដឹងថា ករណីអគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ សរុបទាំងអស់៣ខ្នង យ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកបាញ់ពន្លត់ រហូតរលត់ទៅវិញ ។

ចំណែកមូលដ្ឋានដែលផ្តើមឲ្យមានការឆាបឆេះនេះ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពី កូនស្រវឹងស្រា ហើយក៏បានឈ្លោះជាមួយម្តាយ រួចក៏ដុតផ្ទះខ្លួនឯង ឆេះខ្ទេចនិងបន្តរាលដាលដល់ផ្ទះ២ខ្នងទៀតតែម្តង។

បច្ចុប្បន្ន កូនទំនើងខាងលើ ត្រូវ បាន សមត្ថកិច្ចឃាត់ខ្លួនបានហើយ ដើម្បីយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕



Telegram