សុំលុយម៉ែ៤ម៉ឺនរៀល ម៉ែមានឲ្យតែ២ម៉ឺន ក្តៅចិត្តដុ..តផ្ទះខ្ទេច ត្រូវសមត្ថកិច្ចស្រុកបាទីចា..ប់ខ្លួន
សន្តិសុខសង្គម
457

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ដោយសារខឹងសុំលុយម្តាយ៤ម៉ឺន ម្តាយឲ្យបានតែ២ម៉ឺន ខឹងចិត្ត ក៏ដុតផ្ទះឆេះខ្ទេចគ្មានសល់តែម្តង កាលពីវេលាម៉ោង ២ និង ៣០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកបាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមាន ឈ្មោះ ស៊ីញ ប៉ោង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលរស់នៅភូមិកើតហេតុខាងលើ ។

សូមបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានសុំលុយពីម្ដាយឈ្មោះ ជុំ ទីវ ភេទស្រី អាយុ ៦៨ឆ្នាំ ចំនួន៤០០០០រៀល(បួនម៉ឺនរៀល) តែម្ដាយអត់លុយ មានលុយអោយតែ២០០០០រៀល(ពីម៉ឺនរៀល) ក៏ឈ្លោះប្រកែកជាមួយម្ដាយ រួចជនសង្ស័យខឹង ក៏បានដុតផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ផ្ទះមានទំហំ ៣x៤ ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស៊ីប្រូស៊ីម៉ង់ ខូចខាតសម្ភារៈរួមមាន គ្រែចំនួន ០១ ទូដាក់ខោអាវ ចំនួន ០១ តុចំនួន ០១ នឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ចំណែកមូលហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យស្រវឹងផឹកស្រា ប្រើប្រាស់ថ្នាំញៀន និង ខឹងម្ដាយសុំលុយចំនួន បួនម៉ឺនរៀល ម្ដាយមិនអោយ អោយតែពីម៉ឺនរៀល ទើបបណ្ដាលអោយមានករណីខាងលើនេះកើតឡើង។

ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ក្នុងនោះ ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្ដមសេនីយ៍ ទោ ស្នងការ នគរបាល ខេត្តតាកែវ និង សម្របសម្រួល នីិតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង បទបញ្ជា ផ្ទាល់ ពី លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លូនជនសង្ស័យរូបនេះបាន យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ នឹងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់តែម្តង ៕


Telegram