កម្លាំងព្រហ្មទណ្ឌ សហការជាមួយនគរបាល ស្រុកបាធាយ ចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស១៣នាក់ ម៉ូតូចំនួន៣៣គ្រឿង និងសម្ភារៈមួយចំនួនទៀត
សន្តិសុខសង្គម
176

ខេត្តកំពង់ចាម ៖ បន្ទាប់ ពី ទទួល បាន បណ្តឹង ពី ប្រជាពលរដ្ឋ នៅ វេលា ម៉ោង ១រសៀល ថ្ងៃ ទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នេះ លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាម បាន បញ្ជា ដល់ កម្លាំង ជំនាញ របស់ ផែន ការងារ នគរបាល ព្រហ្មទណ្ឌ សហការ ជាមួយ កម្លាំង ជំនាញ របស់ អធិការដ្ឋាន នគរបាល ស្រុក បា ធា យ និង អាជ្ញាធរ មូលដ្ឋាន ដោយ ក្នុង កិច្ច ប្រតិបត្តិការ ក្រោម ការ សម្របសម្រួល ផ្ទាល់ ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម ចុះ បង្ក្រាប ករណី ល្បែងស៊ីសង ខុសច្បាប់ ( ជល់ មាន់ និង អាប៉ោង ភ្នាល់ ដាក់ ប្រាក់ ) នៅ ចំណុច ក្រោម ដើម គរ ស្ថិត នៅ ភូមិបាល ង្គ័ ឃុំ សំបូរ ស្រុក បា ធា យ ខេត្តកំពង់ចាម ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុង ប្រតិបត្តិការ ខាងលើ កម្លាំង បាន ឃាត់ខ្លួន មនុស្ស ចំនួន ១៣ នាក់ ម៉ូតូ ចំនួន ៣៣ គ្រឿង និង សម្ភារៈ មួយ ចំនួន ទៀត ផងដែរ ។

ពេលនេះ ជនសង្ស័យ ខាងលើ រួម និង វត្ថុ តាង ត្រូវ បាន បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដើម្បី ធ្វើការ សាកសួរ និង ចងក្រង សំណុំរឿង តាម នីតិវិធី តាម បញ្ជា របស់ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម ៕


Telegram