រថយន្ដរបស់ជនជាតិចិន បុកជាមួយនិងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យមានមនុស្សរ.បួ..ស ចុងក្រោយបញ្ចប់រឿងក្នុងតម្លៃ ២៦០០ដុល្លារ
សន្តិសុខសង្គម
233

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ដជនជាតិចិន បានបុកនឹងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យបុរសជនពិការម្នាក់ដែលជាភ្ញៀវរងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យ កាលពីវេលាម៉ោង២ យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ធ្នូ ២០២១ ក្នុងទឹកដីសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយគេបានឃើញម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពត 1Q-7885 បានធ្វើដំណើរដោយបុរស២នាក់ មានម្នាក់ជាអ្នកបើកបរ និងភ្ញៀវជាជនពិការ ក្នុងទិសដៅមកពីរង្វង់មូលតោពីរ តាមបណ្ដោយផ្លូវឯករាជ្យ លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ដ១គ្រឿងទៀតម៉ាក Luxus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AO-4768 បើកបរដោយជនជាតិចិន មានអ្នករួមដំណើរចំនួន៣នាក់ (សរុប៤នាក់) ដោយបើកតាមបណ្ដោយផ្លូវឯករាជ្យក្នុងទិសដៅ ពីកែងតុលាការចាស់ ទៅរង្វង់មូលតោពីរ បន្ទាប់មកបានបត់ឆ្វេងតែពុំបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកនិងម៉ូតូកង់បី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែកបុរសជនពិការដែលរួមដំណើរនៅក្នុងម៉ូតូកង់បី បានរងរបួសនិងត្រូវបញ្ជូនទៅមន្ទីពេទ្យ និងម្ចាស់ម៉ូតូកង់បីរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកបានធ្វើការសម្របសម្រួល ឲ្យភាគីទាំងសងខាងដោះស្រាយគ្នាដោយជនជាតិចិនបានសងចេញថ្លៃខូចខាតចំនួន៦០០ដុល្លារ និងសងថ្លៃព្យាបាលដល់បុរសជនពិការចំនួន២០០០ដុល្លាដើម្បីបញ្ចប់រឿង៕ សំណាង


Telegram