រាជធានីភ្នំពេញ ៖ រន្ធត់ទាំងយប់រំលងធ្រាត្រ មនុស្សចំនួន៥នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់ទៀត មានស្លាប់២នាក់បន្ថែម សល់តែម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប បុកជាមួយម៉ូតូក្រុមក្មេងស្ទាវជាច្រើនគ្រឿង នៅលើផ្លូវ១១១ ក្នុងភូមិព្រៃដូង ស្រុកកៀនស្វាយ ខេត្តកណ្តាល វេលាម៉ោង១និង៥០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជនមួយក្រុមជិះម៉ូតូ ៥ ទៅ ៦គ្រឿងតាមបណ្ដោយផ្លូវ ១១០ នៅក្នុងភូមិព្រៃដូង ស្រុកកៀនស្វាយ ខេត្តកណ្ដាល មកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកធុនត្រា មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BM-4386 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បានបុករះត្រូវម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមានអ្នកស្លាប់នៅនឹងកន្លែងកើតហេតុចំនួន ៥នាក់យ៉ាងរន្ធត់ភ្លាមៗ និងជនរងគ្រោះ ៣នាក់ទៀតនៅរស់ត្រូវបានបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងឲ្យរថយន្តសាមុយធ្វើការសង្គ្រោះបន្ទាន់ តែពេលទៅដល់មន្ទីរពេទ្យក៏ស្លាប់២នាក់បន្ថែមទៀត នៅសល់ម្នាក់រងរបួសធ្ងន់ធ្ងរ សរុបស្លាប់៧នាក់ របួសធ្ងន់ម្នាក់ ។
ភ្លាមៗសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុ និងបានឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើការហ៊ុព័ទ្ធខ្សែទីតាំងចំណុចកើតហេតុ ដោយសារតែមិនទាន់ហ៊ានធ្វើការវាស់វែងរថយន្តនិងម៉ូតូ ព្រោះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងករណីព្រហ្មទណ្ឌ និងបន្តស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់រួមមាន៖
១-ឈ្មោះរស់ ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត នៅស្រុកកៀនស្វាយខេត្តកណ្តាល។
២-ឈ្មោះវ៉ាត ផានិត ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅស្រុកកៀនស្វាយខេត្តកណ្តាល។
៣-ឈ្មោះព្រហ្ម មេសាភេទប្រុស អាយុ១៧ឆ្នាំ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
៤-ឈ្មោះផុន សុភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
៥-ឈ្មោះ បូ ប្រុសវីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែក២នាក់ដែលស្លាប់ និងម្នាក់រងរបួសធ្ងន់នៅមន្ទីរពេទ្យពុំទាន់ស្គាល់អត្ថសញ្ញាណនៅឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្ទូចរថយន្ត និងម៉ូតូជាច្រើនគ្រឿង យកទៅរក្សាទុកនៅស្នងការខេត្តកណ្ដាល ដើម្បីបើកការស្រាវជ្រាវបន្តជុំវិញករណីនេះ និងប្រគល់សពទាំងអស់ ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា ក្នុងនោះ ចំពោះអ្នកបើកបរ រថយន្ត ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួនបាន ផងដែរ ហើយបើតាមការសាកសួរ តៃកុងរថយន្តបង្ករូបនេះ ឆ្លើយប្រាប់សត្ថកិច្ចថា ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ កើតឡើងដោយសារ ខ្លួន ខឹង ក្រុម ជន រង គ្រោះ ជិះ ម៉ូតូ ដេញ កាប់មកលើ ខ្លួន និង មិត្ត ភ ក្តិ ទើប ចូល យក រថយន្ត ជិះ ដេញ បំ បុក តែ ម្តង ហើយនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១នេះ នឹង បញ្ជូន ទៅ តុលាការ ដើម្បីចាត់ការតាមច្បាប់៕