គេព្យាយាមជួយដែរតែមិនទាន់ លោ...តចូលក្នុងទឹកបាត់ ស..ល់តែស្បែកជើង មួក និងអាវ នៅលើស្ពាន ធ្វើឲ្យម្តា..យស្រែកយំបោកខ្លួនយ៉ាងស..ង្វេ..គបំផុត
សន្តិសុខសង្គម
315

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានគេព្យាយាម ជួយដែរ តែជួយមិនទាន់លោត ចូលក្នុងទឹកបាត់ ដើម្បីសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ បន្សល់ស្បែកជើង មួក និងអាវ នៅលើស្ពាន រហូតសាច់ញាតិមកដល់ស្រែកយំ បោកខ្លួនយ៉ាងសង្វេគបំផុត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ១៨ ខែឆ្នូ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ថា បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានឈរនៅលើស្ពានជ្រោយចង្វា យ៉ាងយូរ ភ្លាមក៏បានដោះអាវ និងស្បែកជើងទុកនៅលើស្ពាន រួចលោតចុះសម្លាប់ខ្លួនចូលទៅក្នុងទឹកទន្លេតែម្តង បើទោះបីជាពេលនោះ មានបងប្អូនប្រជាពលរដ្ឋ ស្ទុះទៅចាប់តែក៏ដោយ តែចាប់មិនទាន់។

ប្រភពដដែលបន្តថា ភ្លាមនោះ ក៏មានមានស្ត្រី២ នាក់ បានមកដល់ បានស្រែកទ្រហ៊ោយំ សួរថាតើកូនគាត់មែន ឬក៏មិនមែន គាត់បានរៀបរាប់ថា កូនគាត់ពិបាកចិត្ត មកលើស្ពានជ្រោយចង្វារ ចង់សម្លាប់ខ្លួនហើយម៉ែ ដោយសារតែវិបត្តិផ្លូវចិត្ត ឈ្លោះគ្នាជាមួយប្រពន្ធលែងលះគ្នា ។

ក្រោយពេលកើតហេតុ ស្ត្រី ២នាក់ខាងលើ បានព្យាយាមតាមរកសាកសពកូន បើកូនគាត់លោតទឹកសម្លាប់ខ្លួនមែន គាត់និងរកសាកសពកូន យកមកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka



Telegram