រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ ដឹកភេសជ្ជៈWurkz និងស្រាបៀរកម្ពុជាមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យចាក់ស្រាបៀរនិង ភេសជ្ជៈ ក្រឡាប់ចាក់ចោលក្នុងគុម្ពព្រៃ សំណាងណាស់ នៅក្នុងហេតុការណ៍នេះ គ្មាននរណាម្នាក់ រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ កាលពីវេលាម៉ោង ៣យប់ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដកុងទឺន័រ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3B-3466 បានដឹកភេសជ្ជៈ Wurkz និងស្រាបៀរកម្ពុជា បើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពិលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលអោយក្រឡាប់រថយន្តផ្ងាជើង ចាក់ស្រាបៀរនិងភេសជ្ជៈទាំងនោះក្រឡាប់ចាក់ចោលក្នុងគុម្ពព្រៃ ចាត់ទុកថាសំណាងណាស់គ្មានអ្នករបួសនោះទេ ហើយភ្លាមៗ តៃកុងរថយន្តនោះ បានចុះគេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការស្ទូចរថយន្តកុងទឺន័រខាងលើ យកទៅរក្សាទុកនៅស្នងការចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយតាមផ្លូវច្បាប់បន្តទៀត ៕ Mrr Ka