នគរបាលខេត្តកែប បញ្ជូនជនសង្ស័យម្នាក់ ដែលយកដំ.ប..ង ជ្រុងវាយសំ..ព.ង.ក្បា..លប្អូនថ្លៃស្រីរបួ..ស..ធ្ង..ន់ ទៅអយ្យការ អមសាលាដំបូងខេត្ត
សន្តិសុខសង្គម
381

ខេត្តកែប ៖ ជនសង្ស័យ ឈ្មោះ នូ ឡុ ង ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ អូរ ក្រសារ សង្កាត់ អូរ ក្រសារ ក្រុងកែប ត្រូវបានកម្លាំង នគរបាល នៃ ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល បាន បញ្ជូន ទៅ អយ្យការ អម សាលាដំបូង ខេត្ត ដើម្បី អនុវត្ត តាម នីតិវិធី ច្បាប់ បន្ត នៅ ព្រឹក ថ្ងៃ ទី ២០ ខែធ្នូ ឆ្នាំ ២០២១ នេះ ដោយអនុវត្ត តាម ការ ណែនាំ នីតិវិធី ពី លោក ខាន់ សុផល ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត កែប និងតាមការណែនាំ ផ្ទាល់ ពី លោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា រដ្ឋ ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត កែប ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សូមបញ្ជាក់ថា កាលពី វេលា ម៉ោង ៨ និង ២០ នាទី ព្រឹក ថ្ងៃ ទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នៅ ភូមិ អូរ ក្រសារ សង្កាត់ អូរ ក្រសារ ក្រុង / ខេត្ត កែប ជនសង្ស័យ ខាងលើ បាន យក ដំបង ជ្រុង ទៅ វាយ ក្បាល ជន រង គ្រោះ (ជា ប្អូនថ្លៃ) ដែលមាន ឈ្មោះ វង្ស សុ ខឿន ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ សង្កាត់ កើតហេតុ ខាងលើ បណ្ដាល ឲ្យ រង របួសធ្ងន់ ។

ក្រោយ កើតហេតុ កម្លាំង អន្តរាគមន៍ ពិសេស សហការ ជាមួយ កម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល និង កម្លាំង នគរបាល មូលដ្ឋាន បាន ចុះ បង្ក្រាប ចាប់ខ្លួន ជនសង្ស័យ យក មក ស្នងការដ្ឋាន ខេត្ត ដើម្បី សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ រួច ហើយ ៕ 


Telegram