សមត្ថកិច្ចចម្រុះព័ទ្ធចា.ប់បានសម្បុកក្រុមចោរប្ល.ន់ផ្ទះអ្នកលក់ឡេដ៍ល្បី ឧកញ៉ា អ៊ាន សៀវម៉ី បានហើយ ឃាត់ខ្លួនបានជាង១០នាក់ ដកហូតកាំ..ភ្លើ..ង៥ដើម និងគ្រឿងពេជ្របានមកវិញ ខណៈជនល្មើសបើករថយន្តដែលធ្វើសកម្មភាពបម្រុងយកទៅដុ.តកម្ទេ.ចចោល !
សន្តិសុខសង្គម
275

រាជធានីភ្នំពេញ ៖ រង្វង់ប្រតិបត្តិការយ៉ាងក្តៅគគុករបស់កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឡោមព័ទ្ធ និងតាមចាប់ជនសង្ស័យបានជាច្រើននាក់ ដែលពាក់ពន្ធ័ក្នុងករណី ប្លន់ផ្ទះអ្នកលក់ឡេដ៍ល្បី ឧកញ៉ា អ៊ាន សៀវម៉ី ។

នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ យប់មិញនេះ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី និងប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម (វែង១ដើម ខ្លី៤ដើម)។

អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។ នេះបើយោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

មិនតែប៉ុណ្ណោះ ជុំវិញប្រតិបត្តិការបង្ក្រាបសម្បុកក្រុមចោរប្លន់ដ៍កក្រើកនេះដែរ បើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងប្រដេញឃាត់បានរថយន្តមួយគ្រឿង ដែលជនសង្ស័យបានប្រេីប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីមូនថោន ខណ្ឌពោធិ៍សែនជ័យ នោះផងដែរ ។

ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបេីកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ខណៈសមត្ថកិច្ចបានធ្វេីការឡោមព័ទ្ធទីតាំងនោះ ដេីម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន ។

ក្នុងនោះ សមត្ថកិច្ច បានពិនិត្យឃេីញមានដបសាំងក្នុងរថយន្ត ឡិចស៊ីសGS នោះ ដោយសមត្ថកិច្ចបានធ្វេីការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបេីករថយន្តទៅកន្លែងស្ងាត់ដេីម្បីដុតកម្ទេចចោលបំផ្លាញភស្តុតាង ៕


Telegram