ខេត្តតាកែវ ៖ ក្នុងបរិបទជំងឺកូវីត១៩នេះ ប្រជាជនទូទៅតែងតែគិតពីសុខភាពជាចំបង ពិសេសការបរិភោគអាហារ និងការទិញនូវម្ហូបអាហារមកបរិភោគនៅក្នុងគ្រួសារតែងតែគិតពីគុណភាពសុវត្ថិភាពជាចំបង។
អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនូវសុខុមាលភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់នូវការចរាចរទំនិញដែលមិនមានភាពអនុលោមនៅលើទីផ្សារ។
ជាក់ស្ដែងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ និងកំពង់ចាមបានរកឃើញ ដកហូតបាន និងកម្ទេចចោលនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណចំនួន ៣,២៧៧.៥៥ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៣៣លីត្រ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។
ចំពោះម្ចាស់ទំនិញដែលបានដកហូតខាងលើ ក៏ត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ ៕