ឯកឧត្តម ប្រធានរដ្ឋវៀតណាម បានថ្វាយថវិកាចំនួន ១០ម៉ឺន ដុល្លារអាមេរិច ថ្វាយព្រះមហាក្សត្រកម្ពុជា ដើម្បីចូលរួមដង្ហែ តាមព្រះរាជកិច្ចមនុស្សធម៌ ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ នៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសង្គមកម្ពុជា
រាជធានីភ្នំពេញ ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ ថ្ងៃ ឯកឧត្តម វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាននាំមកនូវដង្វាយវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏បំផុត ដើម្បីចូលរួមដង្ហែតាមព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសង្គមកម្ពុជា ៕ ប្រភព៖ ទទក