មកដឹងលម្អិត! ស្នេហាត្រីកោណ បា..ញ់..ស..ម្លា..ប់បុរសម្នាក់យ៉ាងរ.ន្ធ..ត់ សមត្ថកិច្ចនាំខ្លួនឃា..ត..ក២នាក់សង្សារ ទៅរករថយន្តស៊េរីទំនើប និងកាំ.ភ្លើ.ង ដែលលាក់នៅម្តុំឆ្នេរសមុទ្ររាមក្រោយបា.ញ់សម្លា.ប់.រួច
សន្តិសុខសង្គម
274

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលរបស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីវរេលាម៉ោង១១និង១៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខA-១៤ ផ្ទះលេខN៧៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាននេះ ទី១ឈ្មោះ LI HONGBO ហៅប៉ូប៉ូ ភេទប្រុស ជនជាតិចិន និងឈ្មោះ មី ពៅ ភេទស្រី ជនជាតិវៀតណាម ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម បាញ់សម្លាប់ បុរសជនជាតិចិនម្នាក់ កាលពីវេលាម៉ោង១និង៣០នាទី រសៀល នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីសួរនាំ ជនសង្ស័យទាំង ០២នាក់រួច ពួកគេបានសារភាពថា វត្ថុតាង កាំភ្លើងខ្លី (មធ្យោបាយធ្វើសកម្មភាពបាញ់ជនរងគ្រោះ) និងរថយន្តមួយគ្រឿង ០១គ្រឿង ម៉ាក AUDI A7 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AB-0007 (មធ្យោបាយរត់គេចខ្លួន) ពួកគេបានយកទៅលាក់ទុក នៅម្តុំឆ្នេរសមុទ្ររាម ស្ថិតនៅ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការស្រុកព្រៃនប់ នាំជនសង្ស័យទៅចង្អុលបង្ហាញកន្លែងដែលវាលាក់កាំភ្លើងខ្លី និងរថយន្ត ខាងលើ ។

សរុបជារួមសមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ៖

-កាំភ្លើងខ្លី ០១ដើម ម៉ាក CF98-9 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 00941908236

-បង់កាំភ្លើង ០២

-គ្រាប់កាំភ្លើង ១៩គ្រាប់ (9Mmm)

-បំពង់ផ្ទប់សម្លេង (ស៊ីឡង់) ០១

-កូនពិល ០១គ្រឿង

-រថយន្តមួយគ្រឿងម៉ាក AUDI A7 ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2AB-0007 (មធ្យោបាយរត់គេចខ្លួន) ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននករបាលខេត្តព្រះសីហនុ ប្រើប្រាស់រយៈពេល ១៥ថ្ងៃ ដោយមានការចូលរួមសហការ ពី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តរតនគិរី កម្លាំងអធិការដ្ឋាននគរបាលស្រុកបានលុង និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបបង្ក្រាបករណីនេះបានទាំងស្រុង ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ និងឆ្លងតាមការស្រាវជ្រាវយ៉ាងហ្មត់ចត់ជុំវិញករណីនេះ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ករណីនេះកើតឡើងដោយសារ ស្នេហាត្រីកោណ ។

ពេលនេះ ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត ៕ សំណាង


Telegram