ក្មេ..ងស្ទា..វប្រហែល៣០ម៉ូតូ ដេញកា..ប់..យុវជនមួយក្រុម មានអ្នករ..បួ..សធ្ង...ន់បញ្ជូនដល់ពេទ្យហើយ មានអ្នកមកកា...ប់ដល់ពេទ្យទៀត
សន្តិសុខសង្គម
416

រាជធានិភ្នំពេញ ៖ មានករណីក្មេងស្ទាវ បានកាប់ប្រហារគ្នា បណ្តាលឲ្យភាគីម្ខាងមានអ្នករបួស លុះពេលជនរងគ្រោះមកដល់មន្ទីរពេទ្យរួចហើយនោះ ស្រាប់តែមានអ្នកមកតាមកាប់ ជនរងគ្រោះដល់មន្ទីរពេទ្យទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ នេះ នៅទល់មុខនឹងមន្ទីរពេទ្យមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៧ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងនោះបើតាមការអះអាង របស់យុវជនមួយក្រុម ដែលជាអ្នកត្រូវគេកាប់ប្រហារនោះ បានអះអាងថា ពួកខ្លួនមិនដែលមានបញ្ហាអ្វីជាមួយនឹងភាគីម្ខាងទៀតឡើយ សូម្បីតែអ្នកផ្សេងក៏មិនដែលមានបញ្ហាជាមួយ លុះម៉ោងកើតហេតុ ស្រាប់តែមនុស្សមួយក្រុម មានគ្នាជាច្រើននាក់ ជិះម៉ូតូប្រហែល៣០ គ្រឿង ប្រដាប់ដោយកាំបិតនិងដាវស៊ាំម៉ូរ៉ៃ យកមកកាប់ប្រហារពួកខ្លួន ដែលជាជនរងគ្រោះ តែកាប់មិនបាន ក៏ក្រុមក្មេងស្ទាវទាំងនោះ នាំគ្នាធ្វើការកាប់ បំផ្លាញម៉ូតូពួកខ្លួនខ្ទេចអស់ ប្រហែលបំណងចង់យកស្លាកលេខម៉ូតូ តែដោយឃើញមនុស្សច្រើន នៅកន្លែងកើតហេតុ ស្ទាវទំនើងមួយក្រុមនោះ យកបានតែសោរម៉ូតូ និងកាតគ្រីម៉ូតូ ហើយក៏បែកជើងគ្នាទៅបាត់តែម្តង ក្នុងនោះ ក៏មានអ្នករងរបួសធ្ងន់ផងដែរ ត្រូវបាននាំយកមកកាន់មន្ទីរពេទ្យ ដោយមានបងប្រុស និងគ្នីគ្នាមកមើល លុះពេលមកដល់ទល់មុខមន្ទីរពេទ្យ ស្រាប់តែមានអ្នកមកតាមកាប់ ជនរងគ្រោះដល់មន្ទីរពេទ្យទៀត តែម្តង ៕ Mrr Ka


Telegram