សមត្ថកិ ច្ច ឃាត់ខ្លួន ១៤នាក់ ក្នុងប្រតិបត្តិការ បង្ក្រាប ក្រុម ល្បែងស៊ីសង « អាប៉ោង »នៅស្រុក សំរោងទង
សន្តិសុខសង្គម
305

ខេត្តកំពង់ស្ពឺ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះធ្វើការបង្ក្រាបកន្លែងលេងល្បែងស៊ីសង « អាប៉ោង » មួយក ន្លែង ឈានដល់ការឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ក្នុងនោះមានស្រី៦នាក់ កាលពីវេលាម៉ោង ១២ និង២៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងព្រៃជាប់ជើងភ្នំខាងត្បូង ភូមិម្កាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់មនុស្សចំនួន ១ ៤ នាក់ ក្នុងនោះមានស្រី ៦នាក់ និងដកហូតវត្ថុតាងរួមមាន ៖

- មេអាប៉ោង ៤ គ្រាប់

- ចានបាញ់អាប៉ោង ១

- ផ្តិល ១

- កំរាលក្រាល ១

-ម៉ូតូ ៤ គ្រឿង និងប្រាក់រៀលមួយចំនួន។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំ រោ ងទង បានអោយដឹងថា ករណីនេះសមត្ថកិច្ចបានឃ្លាំមើល និងស៊ើបរយៈពេលជាយូរមកហើយ ប៉ុន្តែ កិច្ច ប្រតិបត្ដិការ មិនអំណោយផល ទើបតែថៃ្ងនេះ កម្លាំងនគរបាល បានឈានដល់ការក្របួចបានទាំងសម្បុកតែម្តង ហើយជា ទូទៅ អ្នកបើកអនុញ្ញត្ដផ្ដល់ទីតាំងឲ្យមានការ លេងល្បែង គឺតែងមានបណ្ដាញចាំឃ្លាំមើល និងយកព័ត៌មានអំពីសមត្ថកិច្ចមូលដ្ឋាន ដោយបានការ ចង្អុល ណែនាំ ពីរលោក ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កំពង់ស្ពឺ វិធានកា រចំពោះមុខគឺ រត់មិនរួច។

បច្ចុប្បន្ន សមត្ថកិច្ច នគរបាល បាននាំមនុស្សទាំង១៤នាក់ រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគបាលស្រុក ដើម្បី សាកសួរបំពេញនីតិវិធីនិង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចំណាត់ការ តាមនិតិវីធីច្បាប់៕


Telegram