ចុម! រត់គេចខ្លួន ១៤ឆ្នាំពាក់ព័ន្ធករណីប្ល..ន់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ
សន្តិសុខសង្គម
472

ខេត្តបាត់ដំបង ៖ ពិរុទ្ធជនម្នាក់ ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ អនុវត្តដីកាឱ្យចាប់ខ្លួនលេខ៤១៤ច ប.ខ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០០៧ របស់លោក គី ឫទ្ធី ចៅក្រមស៊ើបអង្គេតនៃសាលាដំបូងខេត្តបាត់ដំបង ធ្វើការចាប់ខ្លួនបានមកវិញ ពាក់ព័ន្ធករណីប្លន់ ដែលការចាប់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង ៣និង៤០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រុមទី០៣ ភូមិរុន ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ពិរុទ្ធជនដែលត្រូវបានចាប់ខ្លួននេះ មានឈ្មោះ ពៅ កុសល់ ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅមុនចាប់ខ្លួន នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទប្លន់ ប្រព្រឹត្តនៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០០៧។

ពេលនេះ ពិរុទ្ធជនខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕


Telegram