រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគំរាមកំហែង ជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ឆុំ ដានី ភេទ ប្រុស មុខរបរ ចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឺងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ អ៊ុន ចាន់ថា ភេទ ប្រុស មុខរបរ ចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញ៉ូវ ស្នាក់នៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ប្រាក់ដុល្លារចំនួន ៦០០ដុល្លារអាមេរិក។
ចំណែកជនរងគ្រោះឈ្មោះ នាក់ គន្ធា ភេទ ប្រុស មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88 ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពេលនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕