ចា..ប់លោកសង្ឃ ១អង្គផ្សឹកភ្លាមៗ បន្ទាប់ពីចា.ប់រំ..លោ..ភ..ក្មេ..ងស្រីម្នាក់
សន្តិសុខសង្គម
557

ខេត្តកំពង់ធំ ៖ ជនសង្ស័យជាសង្ឃ ១អង្គ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកប្រាសាទបល្ល័ង្ក ឃាត់ចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:លើកុមារីអាយុ១៤ឆ្នាំម្នាក់ បានសម្រេច កាលពីវេលាម៉ោង៦ និង៣០នាទី ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមផេក និងគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយ ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងក្រោមការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកប្រាសាទបល្ល័ង្ក បានធ្វើឃាត់ខ្លួនជនសង្ស័យជាព្រះសង្ឃឈ្មោះ លី ទ្រី អាយុ៤៤ នៅវត្តសុវណ្ណគីរីសេរីរតនារាម ហៅវត្តខ្វាន់ទៀង និងធ្វើការចាប់ផ្សឹកភ្លាមៗ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


Telegram