ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរ ចែកចាយ រក្សា ទុក ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ដកហូតបានថ្នាំញៀនចំនួន ១០កញ្ចប់ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ នៅ ចំណុច ភូមិ ព្រែក តា តន់ សង្កាត់ ព្រែក ព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន មានឈ្មោះ ញឹក ប៊ុ ន រ័ ត្ន ហៅ ប៊ុ ន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មាន ទីលំនៅ ភូមិ អូរ តា គាំ ២ សង្កាត់ ទួល តា ឯក ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងរង្វង់ប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន វត្ថុ តាង ដកហូត បាន រួម មាន ៖
-ថ្នាំ ញៀន ប្រភេទ មេ តំ ហ្វេ តា មីន ( ម៉ា ទឹកកក ICE) ចំនួន ១០ ថង់
- ថ្នាំ ញៀន ប្រភេទ មេ តំ ហ្វេ តា មីន ( យ៉ា ម៉ា WY) ចំនួន ០១ គ្រាប់ ទម្ងន់ ០,០៩ ក្រាម
- ទូរស័ព្ទ ដៃ ចំនួន ០១ គ្រឿង ( ចាស់ )
- ជញ្ជីង សម្រាប់ ថ្លឹង ថ្នាំ ញៀន លក់ ចំនួន ០១ គ្រឿង
- សម្ភារៈ សម្រាប់ រំលែក ច្រកថ្នាំ ញៀន លក់ និង សម្ភារៈ សម្រាប់ ប្រើប្រាស់ ថ្នាំ ញៀន មួយ ចំនួន ។
បច្ចុប្បន្ន ជនល្មើស និង វត្ថុ តាង ត្រូវបាននគរបាល ក្រុង កំពុង រៀបចំ សំណុំរឿង បញ្ជូន ទៅ ការិយាល័យ ជំនាញ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ ៕