ខេត្តកំពង់ឆ្នាំង ៖ កុដិព្រះសង្ឃ នៅក្នុងវត្តព្រះធាតុឆ្វេង ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់អស់គ្មានសល់ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចវត្តព្រះធាតុឆ្វេង ភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា អគ្គិភ័យនេះ បានឆេះបំផ្លាញកុដិមួយខ្នងទំហំ ០៨x០៦ ម៉ែត្រ ធ្វើពីឈើជញ្ជាំងក្តាប្រកក្បឿង បណ្តាលឲ្យឆេះ ព្រះបទ៣០ផ្ទាំង , ខ្សែពួរ០១ ប្រវែល២០០ម៉ែត្រ , ម៉ូទ័រ កាត់ ចំនួន ០២ , គ្រែចំនួន ០២ , ថវិកាចំនួន ៦០ ម៉ឺនរៀល រួមទាំងសម្ភារៈមួយចំនួនទៀត ។ ចំណែកមូលហេតុ គឺបណ្តាល មក ពី អុជធូក ទៀន ធ្វេសប្រហែស ។
ក្នុងកិច្ចប្រតិបត្តិការនោះផងដែរ គេឃើញមានរថយន្តពន្លត់អគ្គិភ័យ បានចេញរថយន្ត ចុះទៅបាញ់ពន្លត់ ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៣រថយន្ត ទើបរលត់ ទាំងស្រុង និងមិនបណ្តាលអោយឆេះរាលដាល់ដល់កុដិផ្សេងទៀតនឹងគ្រោះថ្នាក់ដល់មនុស្សឡើយ ៕