ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបាន នគរបាលស្រុកថ្មគោល ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន តាមពាក្យបណ្តឹងពីគ្រួសារក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះមានឈ្មោះ ធ.ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅមូល ដ្ឋានខាងលើ បានរួមភេទជា មួយ នឹងជនរងគ្រោះជាអនីតិជន ភេទស្រី អាយុ ១០ឆ្នាំ បានសម្រេច។
សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុ និងទទួលបាននូវពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ និងអនុ វត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរា ជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ទោ សេង លុច អធិការ នគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អ ធិ ការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនដើម្បីក សាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់ ៕