នារីស្រស់ស្អាត់ម្នាក់ មានវិ...ប...ត្តិផ្លូវចិត្ត ជាមួយនឹងគ្រួសារ ឡើងមកឈរយំលើស្ពា...នជ្រោយចង្វារប..ម្រុង..លោ..ត..ទឹ.កស..ម្លា..ប់ខ្លួន
រាជធានីភ្នំពេញ ៖ នារីស្រស់ស្អាត់ម្នាក់ មានវិបត្តិផ្លូវចិត្ត ជាមួយនឹងគ្រួសារ បានឡើងមកឈរយំលើស្ពានជ្រោយចង្វារ តែសំណាងណាស់ ត្រូវបានសមត្ថកិច្ចចាប់ដៃឃាត់ទាន់ នាំចុះពីលើស្ពានវិញ មកសួរនាំ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពី នារីខាងលើ បានរៀបរាប់ឲ្យដឹងថា គឺដោយសារតែគាត់មានវិបត្តិផ្លូវចិត្ត ខឹងគ្រួសាររបស់គាត់ ទើបចង់មកលោតទឹកសម្លាប់ខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ទាន់ពេលវេលា និងបានធ្វើការនិយាយណែនាំ និងអប់រំផ្លូវចិត្តគាត់ កុំអោយគិតខ្លីបែបនេះទៀត និងយល់ព្រម ជិះកង់បីត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព ដោយសន្យាជាមួយនឹងសមត្ថកិច្ចថា នាងមិនមកលើស្ពានជ្រោយចង្វា សម្លាប់ខ្លួនទៀតនោះទេ ៕ Mrr Ka