ឈ្លោះគ្នាក្នុងគ្រួសារ ប្តីចិត្តសឿង ដុតផ្ទះឆេះខ្ទេច
សន្តិសុខសង្គម
202

ខេត្តកំពង់ធំ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅ ខ្ទេចអស់គ្មានសល់ ដែលផ្តើមចេញពីករណីហិង្សារក្នុងគ្រួសារ ឈានដល់ការដុតផ្ទះចោលតែម្តង ផ្អើលអស់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ៨ និង៤៥នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះបានឆេះផ្ទះទំហំ ៥.៥គុណ៧ ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ក្បឿងជញ្ជាំងក្ដា របស់ឈ្មោះ ហ៊ឹម ឡុំ ភេ ទ ប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិ.ឃុំ កើតហេតុខាងលើ បណ្តាលឲ្យឆេះអស់ទាំងស្រុង ឆេះទូរចំនួន ០១គ្រឿង លុយចំនួន ០១ លានរៀល និងស្រូវ ចំនួន ០៤តោន ។

ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា បណ្តាលមកពីឈ្មោះ ហ៊ឹម ឡុំ (ជាប្តី) ប្រើអំពើហិង្សាក្នុងគ្រួសារ (ដុតផ្ទះខ្លួនឯង) ។ ក្នុងនោះ ភ្លាមៗរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញជួយអន្តរាគមន៍ចំនួន០១គ្រឿង បាន ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនឹង ០ ៤ ម៉ែត្រគូប ទើបរលត់ទៅវិញ ៕


Telegram